រាជធានីភ្នំពេញ/ស្ទឹងត្រែង ៖ ថ្មីៗនេះរដ្ខាភិបាលកម្ពជា បានសម្រេចផ្អាកការដឹកជញ្ជូនឈើនៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង និងផ្អាកការឈូសឆាយ ដីសម្បទានសេដ្ឋកិច្ច «ជាបន្ទាន់រហូតដល់ការបោះឆ្នោតជាតិ» ក្នុងខែកក្កដាខាងមុខនេះរួចរល់ ខណៈដែលអ្នកឃ្លាំមើលបញ្ហាបរិស្ថានចង់ឲ្យបញ្ឈប់សកម្មភាពការប្រមូលការកាប់ឈើរបស់ក្រុមហ៊ុន តែម្តង ដោយសារតែអស់ឈើស្របច្បាប់នោះ។
បើយោងតាមការសម្រេចផ្អាកនេះត្រូវបានធ្វើឡើងតាមរយៈ សជណ. មួយ របស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្លើយតបទៅនឹងលិខិតស្នើសុំរបស់ក្រសួងបរិស្ថានចុះថ្ងៃទី ២១ ខែកុម្ភៈកន្លងមកនោះ។
មិនតែប៉ុណ្ណោះដោយមានយោងចំណាររបស់លោក ហ៊ុន សែន ជានាយកដ្ឋមន្ត្រី កាលពីថ្ងៃទី ២៣ ខែ កុម្ភៈរួចកន្លងមក ។ ហើយគេក៏ឃើញលោក ប៊ុន អ៊ុយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចុះហត្ថលេខាដោយឯកភាពទៅតាមសំណើរនោះផងដែរ ។
យោង សជណ នោះបានសរសេរដូច្នេះថា ៖ «យល់ព្រមផ្អាកជាបណ្តោះអាសន្ននូវការចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើពីការសម្អាតអាងស្តុកទឹក គម្រោងវារីអគ្គិសនី សេសានក្រោម២ និងការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគ ដីសម្បទានសេដ្ឋកិច្ចរហូតដល់ក្រោយការបោះឆ្នោតសកលខាងមុខ ។ សូមចាត់វិធានការបន្ទាន់»។
មកទល់ពេលនេះ គេមិនច្បាស់ទេថា ៖ ការសម្រេចនេះត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលការប្រមូលឈើនៅដីសម្បទានសង្គមកិច្ចរបស់ក្រុមហ៊ុន ដួង ស្រួច និងក្រុមហ៊ុនផ្សេងទៀតត្រូវបានរដ្ឋាភិបាលឯកភាពឲ្យបញ្ឈប់តាមសំណើរបស់ក្រសួងបរិស្ថានដូចគ្នានេះដែរ ។
ផ្ទុយទៅវិញ បើទោះជាការចេញនេះវាហាក់បីដូចជាយឺតពេលបន្តិចក៏ដោយក៏សំណាក់ក្រុមប្រជាពលរដ្ឋ និងមន្ត្រីអភិរក្សព្រៃឈើ បានសម្ដែងចេញ នវការគាំទ្រ នឹងអបអរដាទរ អោយមានការបិទ ឫ បញ្ឈប់នូវការកាប់បំផ្លាញព្រៃឈើជាស្ថាពរ តែម្ដង ។
បញ្ហានោះដែរ ឯ លោក ហូ សំអុល អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកខេត្តស្ទឹងត្រែងបានថ្លែងស្វាគមន៍ តាមទូរស័ព្ទថា ៖ លោកចង់ឲ្យមានការបញ្ឈប់ជារៀងរហូតតែម្តង ដោយមិនចង់ឲ្យមានការអនុញ្ញាត ឫកាប់ប្រមូលយកផល ព្រៃឈើឡើងវិញ ក្រោយពេលបោះឆ្នោតជាតិនោះទេ ។
លោកបន្ដថ្លែងថា ៖ ប្រសិនបើគ្មានការផ្អាកនោះទេ ការប្រមូលឈើនឹងនៅតែបន្តវិនាសកម្ម នឹងមហន្ដរាយព្រៃឈើនៅក្នុងស្រុកសៀមប៉ាង និងតំបន់ព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និង រតនគិរី ទៀតជាបន្ដលុះត្រាតែបាត់បង់ នឹងរលត់រលាយព្រៃឈើបាត់ចេញ ពីផែនទីព្រៃឈើគម្របព័ណ៌បៃតងពិភពលោកបាត់នោះ ។ ហើយប្រសិនជារដ្ឋាភិបាលកម្ពុជា ខ្វះនូវឆន្ទះទប់ស្កាត់ ឫ បញ្ឈប់ពឹតប្រាកដនោះ ។
លោកថ្លែងទៀតថា៖ «ជាក់ស្តែងសព្វថ្ងៃហ្នឹងនៅក្នុងបាតអាងអស់ឈើហើយ មិនមានឈើឯណាត្រូវបោសសម្អាតទេ អ្វីដែលគេឃើញរូបភាពដឹកជញ្ជូន ធាតុពិតគឺជាក្រុមឈ្មួញ ប្រើអំណាចទឹកលុយទិញ បំផុសប្រជាពលរដ្ឋ ក្រីក្រ អោយចូលទៅកាប់ព្រៃឈើហាមឃាត់ ជាព្រៃឈើអនុក្រឹត្យ នូវជាប់បាតផ្ទៃអាង ៣៦០០០ ហិកតាហ្នឹង ហើយដឹកចូលក្រុមហ៊ុនប៉ុណ្ណោះ ។
ដូចនេះ ការបោសសម្អាតបាតអាងហ្នឹង គឺគ្រាន់តែជាលេសទេ។ និយាយរួមការកាប់ដឹកផលព្រៃឈើ ទាំងនោះ គឺកាប់នូវព្រៃហាមឃាត់ខាងក្រៅដឹកចូលខាងក្នុង បន្លំថាជាឈើ ស្របច្បាប់ ឫជាឈើក្នុងបាតអាងហ្នឹង» ! ។
លោក សំអុល បញ្ជាក់បន្តថា៖ « លោក ហ៊ុន សែន មកសម្ពោធដឹងហើយថា ផ្ទៃអាងត្រូវបានទឹកលិចអស់ហើយ។ ហេតុអីក៏នៅតែឈើបាតអាងៗអីទៀត? វាគ្មានទៅស្ទូចយកឈើពីក្នុងទឹកបានអីទេ។ រយៈពេលជិត ១ ឆ្នាំហើយ ឈើនៅតែដឹកចេញពីបាតអាងទៀត ។ អ៊ីចឹងនៅក្នុងបាតអាងវាអស់ទៅហើយ មានតែឈើ ក្រៅបាតអាង ហ្នឹងឯង» មានន័យថា ៖ កន្លងមកគឺជាឈើបាតអាង ហើយ ឈើនូវក្បែរបាតអាងក៏កំពង់តែប្រឈមការកាប់បំផ្លាញ អោយរលត់រលាយដោយសារក្រុមហ៊ុន និងអាយ៉ងក្រុមហ៊ុនឧកញ៉ាគិត ម៉េង និង បក្ខពួកផងដែរ ដែលបញ្ហានេះមិនគួរបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រងើយកន្ដើយលើវិនាសកម្មព្រៃឈើ ដោយសារតែឈ្មួញស្និទ្ធរបស់ខ្លួនជាបន្ដទៀតនោះទេ ។
ជាការពិតទោះបីជាព្រៃឈើសល់តិចយ៉ាងណាក៏ដោយ ក៏គួរតែរដ្ឋាភិបាលព្យាយាមរួមគ្នាការពារបន្តទៅ ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានស្គាល់ខ្លះផង ប្រសើរជាងដែលអោយក្រុមឈ្មួញបំផ្លាញ នោះ ។
បញ្ហានេះដែរ ឯលោក ចាន់ ហេង អ្នកនាំពាក្យក្រសួងកសិកម្ម ដែលជាស្ថាប័នចេញលិខិតអនុញ្ញាត ដឹកជញ្ជូនផលអនុផលព្រៃឈើបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ៖ មិនទាន់បានទទួល សជណ នេះទេ ។ តែលោក ហេង ថ្លែងថា ៖ «មិនដឹងយ៉ាងម៉េចដែរ។ខាងខ្ញុំអត់ទាន់បានឃើញ សជណ របស់ក្រសួង ។ ហើយ លោកបន្តថា ៖ លុះត្រាណាតែឃើញ ជាភ័ស្ដុតាង ឫ ទក្សឡ្ហីករ ចំណារ របស់ក្រសួងបរិស្ថាន និងចំណារសម្ដេចសិន ។
លោក ហេង ថ្លែងថា ៖ លោកមិនទាន់អាចធ្វើអត្ថាធិប្បាយយ៉ាងណាលើការផ្អាកនេះទេ ព្រោះជាការងាររបស់ថ្នាក់ដឹកនាំ។
ឯលោក ឆាយ ម៉េង អ្នកទទួលបន្ទុកផ្នែកការងាររដ្ឋបាលក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ បានឲ្យដឹងថា ៖ ការងារសម្អាតបាតអាងនេះ គឺស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុន Ang & Associates Lawyer Co. Ltd។ ហេតុនេះលោកមិនអាចធ្វើអត្ថាធិប្បាយបាននោះទេ។
ដោយឡែក តំណាងក្រុមហ៊ុន លោក អ៊ុំ រ៉េត មិនអាចទាក់ទងបានទេកាលពីម្សិលមិញ តែលោកធ្លាប់បានច្រានចោលការចោទប្រកាន់ រឿងកាប់ឈើក្រៅបាតអាងនោះម្ដងមកហើយ នូវពេលមានការចរាចរបទល្មើសព្រៃឈើយ៉ាងទ្រង់ទ្រាយធំពីពេលកន្លងមក ។
គួររំលឹកថា ៖ ក្រុមហ៊ុន Ang & Associates Lawyer គឺជាក្រុមហ៊ុនឧបសម្ព័ន្ធ នៃក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង ។ ហើយឯបញ្ហានោះលោកឧកញ៉ា គិត ម៉េង បានថ្លែងថា ៖ លោកកំពង់តែជាប់រវល់មានអ្វីចាំពេលក្រោយ ។
ដោយឡែកឯរឿងពឹស្ដារនោះ គេនូវចាំបានថា ៖ គឺក្រុមហ៊ុននាំបទល្មើសព្រៃឈើនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានចេញលិខិតផ្អាកសកម្មភាពប្រមូលផល អនុផលព្រៃឈើក្នុងតំបន់បាតអាងម្តងរួចមកហើយកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៣។
លើសពីនោះទៅទៀតលោក ប៊ុន អ៊ុយ ក្នុងនាមជារដ្ឋលេខា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកាដដែលនោះ ក៏បានចេញលិខិតមួយទៀតឲ្យក្រសួងកសិកម្មដោយមិនត្រូវឲ្យក្រុមហ៊ុនប្រមូលទិញឈើពីប្រភពខាងក្រៅតំបន់អនុញ្ញាត ដើម្បីធ្វើអាជីវកម្មរបស់ខ្លួនឡើយ ។ ហើយពីព្រោះការប្រមូលទិញបែបនេះនឹងក្លាយជាទីផ្សារមួយដែលលើកទឹកចិត្តឲ្យមានការកាប់ឈើដោយអនាធិបតេយ្យ ខុសច្បាប់ជាបន្តទៅទៀត។
ដោយឡែក បញ្ហានោះដែរឯលោករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបដិសេធមិនធ្វើអថាធិប្បាយបានទេដោយលោកឲ្យសួរទៅអ្នកនាំពាក្យរបស់ក្រសួង វិញ ។
ជុំវិញបញ្ហានេះដែរ ឯអ្នកនាំពាក្យលោក សៅ សុភាព និងលោក អ៊ាង សុផល្លែត មិនអាចទាក់ទងសុំការអត្ថាបានទេ។ រីឯលោក ស្រ៊ុន ដារិទ្ធិ នាយកខុទ្ទកាល័យអះអាងថាលោកមិនទាន់បានដឹងពីការស្នើសុំ និងការចេញលិខិតផ្អាកនេះទេ ខណៈដែលលោក ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក៏ថ្លែងថាលោកជាប់រវល់ ។ តែទោះជាយ៉ាងណាក៏គួរតែរដ្ឋាភិបាលពិចារណារឿងអោយក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើជាបន្តនោះ ៕
ដោយ ស្ទាំងស