​ថ្មីៗ​បែកធ្លាយ​ធុំក្លិន​មិន​ស្រួល​ចេញ​ពី​គ្លីនិក​ជាតិ​សើ​ស្បែក !

​តាម​សេចក្ដីរាយការណ៍​អោយដឹងថា ៖ អង្គភាព​គ្លីនិក​ជាតិ​សើ​ស្បែក​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា​នោះ​កំពុងតែ​កើត​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​បក្ខពួក​និយម ។  មិនតែប៉ុណ្ណោះ​បញ្ហា​បក្ខពួក​និយម​នេះ ជួបប្រទះ​នឹង​ភាព​រកាំរកូស ដោយ​ការធ្វើ​ការងារ​មិន​ស៊ីសង្វាក់​នឹង​គ្នា ។ គេ​រាយការណ៍​ទៀតថា ៖ ថ្នាំពេទ្យ​ជា​ជំនួយ​របស់​បរទេស តែងតែ​បាត់បង់​ដោយ​មិន​ដឹង​មូលហេតុ ។​

​ដូចជា​បញ្ហា​រឿង​មួយទៀត​គឺថា ៖ មន្ត្រី​នៅ​ក្នុង​អង្គភាព​គ្លីនិក​ជាតិ​សើ​ស្បែក​កំពុង​ងឿងឆ្ងល់​នោះ​គឺ​ផ្លូវ​ចូលទៅ​ក្នុង​អង្គភាព​ត្រូវ​បាន​បិទ ។ ហើយ​បុគ្គលិក​មន្ត្រីរាជការ​នៅក្នុង​អង្គភាព បែរជា​ត្រូវ​ជិះ​ម៉ូតូ​វាង​ផ្លូវ​ចូល​តាម​ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី ទៅវិញ ។

​ជុំវិញ​បញ្ហា​ដ៏​អសកម្ម​នេះ​គេ​សង្ស័យថា​៖ ការ​បិទផ្លូវ​នោះ​ទំនង​ជា​យក​ដី​លក់​ចែក​មេៗ សូកប៉ាន់​គ្នា​ខាងលើ​អស់ហើយ​ក៏​មិនដឹង​។

​តាម​ប្រភព​ខ្លះ​និយាយថា​៖ ប្រការ​បិទផ្លូវ​នោះ​គេ​លោ​ប្ប៊ី​ដោះសារ​ដើម្បី​ធ្វើ​ឃ្លាំង​ឱសថ ប៉ុន្តែ តាមពិត​គេ​ធ្វើ​ឃ្លាំង​ឱសថ​តែ​មួយចំណែក ទេ និង​មួយ​ចំណែក​ទៀត​លក់​ឲ្យ​ឈ្មួញ​ស្ងាត់ៗ ។

​ដល់ពេលនេះ គេ​មិនដឹងថា ៖ តើ​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល​ជា​អ្នក​ចេញមុខ​អោយ​មាន​ការព្រមព្រៀង លក់​ផ្លូវ និង​ដី​មណ្ឌល​នោះ​ឬ​យ៉ាងណា​ទេ ! ។​
​មានការ​រ៉ាយរ៉ាប់​លើកឡើង​បញ្ជាក់ថា​៖ គ្លីនិក​ជាតិ​សើ​ស្បែក​ដើមឡើយ​ស្ថិត​នៅ​ម្តុំ​ផ្សារ​ដេប៉ូ ។  ហើយ​ក្រោយមក ដោយសារ​ដី​នៅ​កណ្តាល​ក្រុង​ឡើងថ្លៃ គេ​ក៏​ព្រមព្រៀង​លក់​ដី​នោះ​ហើយ​រើ​ឥ​វ៉ាន់​ទៅ​នៅ​ម្តុំ​ព្រែកលាប​។ បន្ទាប់ពី​ក្រុមហ៊ុន អូរ​ស៊ី​អាយ​ស៊ី អភិវឌ្ឍន៍​នៅ​តំបន់​ព្រែកលាប ដី​ឡើងថ្លៃ ដូច្នេះ ថ្នាក់​ដឹកនាំ​អង្គភាព គ្លីនិក​ជាតិ​សើ​ស្បែក គាត់​វៃឆ្លាត​អត់​មាន​អី​លក់ ក៏​បិទ​ផ្លូវ​យក​ដី​លក់​ឲ្យ​ឈ្មួញ​ស៊ីដាច់​តែ​គ្នា​គាត់​ម្តង​ទៅ ។​

​អស្ចារ្យ​អ្នកដឹកនាំ​គ្លេនិក​សើ​ស្បែ​កនេះពិតជា​ឆ្លាត​វាងវៃ​ខាង​អភិវឌ្ឍ​ន៏​ស៊ីដាច់​មែន ! នូវមាន​លេខ​ក្រោយ​យើង​នឹង​បង្ហើប​បង្ហាញ​តាម​ប្រភព​ទៀត​៕
​ដោយ ត្មាត ក្រុង​/​រាជធានី​

omyentieng_mormbunheng

sersbek (2) sersbek (1)