អាង​អំណាច​ខ្លួន​ជា​មេ​គយ​មាន​ជំនាញ​ខាង​គាប​ជម្រឹត​ប្រជាពលរដ្ឋ ឈ្មួញ ឡើង​ល្បី​យក​លុយ​គឺ​បុគ្គល ហេង សំបូរ ​មិនអាច​បិទបាំង និង​មិន​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នោះទេ !

ពី​ខេត្ត​កំពត ៖ តាម​ប្រភព​ពី​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​កំពត បាន​ឲ្យ​ទម្លាយ​អោយដឹងថា ៖ ចាប់តាំងពី​លោក ហេង សំបូរ បាន​ទទួល​តំណែង​ជា​មេ​គយ ខេត្ត​កំពត​ពេលណា​មក​គឺ​បុគ្គល ហេង សំបូរ បាន​ប្រើ​អំណាច​ប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​តាមរយះ​ដាក់​ក្រុម​មន្ត្រី​គយ​ក្រោម​ចំណុះ និង​ក្រុម​គយ​ចល័ត​អោយ​ប្រដេញ ដេញ​តាម​ចាប់​ជម្រឹត​ប្រជាពលរដ្ឋ​អ្នក​រកស៊ី​ចិញ្ចឹម​ឆ្នាំង​អោយ​បង់​លុយ​តាម​តែ​ទំនើងចិត្ត ហើយ​ឯ​ក្រុម​ឈ្មួញ​ធំៗ​វិញ បែរ​បើកភ្លើង​ខៀវ​រាប់​ក្បាល​ឡាន​យកលុយ និង​អោយ​បង់​ខែ​។​

មិនតែប៉ុណ្ណោះ​ ភាព​ក្រអឺតក្រទម​ប្រដេញ​ចាប់​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ​អោយ​ចូល​បង់លុយ​តាមតែ​ទំនើងចិត្ត ។ ហើយ​ដូចជា​រឿង​ដែល​មិន​អាច​បិទ​បាំង​បាន​នោះ បាន​ធ្វើអោយ​មាន​ការឈឺ​ចាប់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ក្នុង​តំបន់ ។ ហើយ​អ្វី​ជា​រឿង​ដ៏​អយុត្តិធម៌ នឹង​អំពើ​ពុករលួយ​នោះ គឺ​បុគ្គល ហេង សំបូរ បែរ​ជា​ឃុប​ឃឹត​ឧិ​ន​លំទោន​ជាមួយ​ក្រុម​ឈ្មួញ​មាន​ខ្សែ​បង្អក​ខ្នង​ធំៗ ដាក់​ខែ បង់​ខែ​យក​លុយ​ជា​ប្រចាំ​ដោយ​មិន​ខ្វល់​ពី​ទុក្ខវេនា​ឈឺ​ចាប់របស់​ប្រជាពលរដ្ឋ​រកស៊ី​បន្តិ​ច​បន្ទួច​នោះទេ ។ ហើយ​បើទោះជា​មាន​ក្រុម​សហ​ភាត​រះ អ្នកសារព័ត៌មាន និង​ក្រុម​គេហ៏ទំព័រ​នានា បាន​ចុះផ្សាយ​បកអាករាត​ពី​អំពើពុករលួយ​នោះ​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ ទាំង​លោក គុណ ញឹម ដែលជា​អគ្គនាយក​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ កិច្ច និង​ហិរញ្ញវត្ថុ ក៏ដោយ ក៏​ទំនង​មិន​ហ៊ាន​មិន​ហ៊ាន​ប៉ះពាល់ លើ​លោក ហេង សំបូរ ក៏​ថា​បាន​ឫ​ក៏​គាត់​មាន​អំណាច​ខ្នង​ក្រាស់ ឫ​ក៏​អំណាច​លុយ​សូកប៉ាន់​ទុប​កៅអី​របស​គាត់​វា​ក្រាស់ក្រែល​ខ្លាំង​ន៉ទៅ ។​

​គួររំលឹកថា ៖ រឿង​ប្រដេញ​ចាប់​ជម្រឹត​ធ្វើបាប​ប្រជាពលរដ្ឋ​អោយ​ចូល​បង់លុយ​ថ្លៃ​បាយ​ក្រោម​តុ ជា​ប្រចាំ​រាល់ថ្ងៃ​មិន​លើកលែង​នេះ  វា​គឺជា​ការ​សាង​បាបកម្ម​អោយ​ប្រជា​ស្អប់ខ្ពើម​ការដឹកនាំ របស់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពង់រ​ង​សម្ពាត​ពី​សហគម​ន៏​អឺរុប យ៉ាង​ធ្ងន់ធ្ងរ​បំផុត​មិន​អាច​ប្រកែក​បាន ជុំវិញ​រឿង​ចាប់​ហែក​អង្កន់​គ​ណះ​បក្ខ​សង្គ្រោះ​ជាតិ​ចែកគ្នា​ជា​កង់ៗ ដើម្បី​បាន​គ្រង​អំណាច​ក្នុង​ស្រោម​ប្រជាធិបតេយ្យ​បិទបាំង​នោះ ។ ដូចនេះ​បុគ្គល ហេង សំបូរ ដែល្រ​ព្រឹត្ត​អំពើពុករលួយ​មិន​រើសមុខ​ប្រដេញ​ចាបតែ​ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រចាំ​តំបន់ ហើយ​ស៊ុមគ្រលំ​ឃុប​ឃឹត​តែ​ជាមួយ​ក្រុម​ឈ្មួញ​ធំៗ​យក​លុយ​ខែ​យ៉ាង​ត្រេកត្រអាល​នេះ មិន​ខុស​ពី ហេង សំបូរ ហែក​សន្លឹកឆ្នោត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោល​នោះ​ទេ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​គេ​ពុំ​ដឹងថា ៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​មាន​វិធានការ​បែប​ណា​ទៅ​លើ​បុគ្គល ហេង សំបូរ នោះទេ នូវពេល​ដែល​ប្រធាន​អង្គភាព របស់​ស្ថាប័នគយ គេ​មិន​អើពើ​ចាត់​វិធាន ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​យ៉ាង​ពេញ​បន្ទុក​របស់​បុគ្គល ហេង សំបូរ ដែល​ជា​មេ​សាខាគយ​ខេត្ត​កំពត​នោះ ។ ហើយ​ដែល​គេ​សង្ស័យថា ៖ ប្រហែល​ជា​តឹង​ពោះ​តឹង​ក​ដោយសារតែ ហេង   សំបូរ ហើយ​ដឹង​បាន​ជា​មិនឃើញ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ កម្រើក​សកម្មភាព​ប្តិច​ណាសោះ ។​

​មកដល់ពេលនេះ ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹង​ទៀតថា ៖  រយៈពេល​ជា ច្រើន​ខែ​កន្លងទៅនេះ គេ​ឃើញ​សកម្មភាព​ឈ្មួញ​ជាច្រើន​នាក់​បាន​សម្រុក​នាំចូល ទំនិញ គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើន​តាម​ច្រក ព្រែក​ចាក និង​ច្រក តន់​ហន់ ស្រុក​កំពង់ ត្រាច ខេត្ត​កំពត យ៉ាង​រលូន​បំផុត ។ ដោយសារ​តែ​ក្រុម​ឈ្មួញ​បាន​អួតអាង​ពី​ការបើក​ភ្លើង​ខៀវ ការឃុប ឃិត​បើក ដៃ​ពី​លោក ហេង សំបូរ ដែល ជា​មេ​គយ ខេត្ត​កំពត​ផងដែរ​ទើប​ទំនិញ​គេច​ពន្ធ​ត្រូវ​បាន​ក្រុម​ឈ្មួញ​នាំចូល​យ៉ាង​ពេញបន្ទុក​ដូច​ទឹកបាក់​ទំនប់​ដោយ​គ្មាន​ការទប់ស្កាត់​មកទល់ពេលនេះ ។​

​ជាងនេះទៅទៀត​ប្រភព​បានឲ្យដឹង​ទៀត​ថា មេ​គយ ប្រចាំ​ច្រក ព្រែក​ចាក និង​ច្រក តន់​ហន់ ចាំតែ ធ្វើតាម បញ្ជា​របស់ លោក ហេង សំបូរ ប៉ុណ្ណោះ ព្រោះ​បើ​ពួក គេ​ហ៊ាន​ជំទាស់ អាច​ត្រូវ ប្រឈម​នឹង ការដក បញ្ឈរជើង ជាមិនខាន​។​
​ទំនិញ​ដែល ឈ្មួញ​នាំ ចូល​តាម ច្រក​ព្រែក ចាក និង​ច្រ កតន់​ហន់ បង់ពន្ធ​ប្រមាណ តែ​៣០​ទៅ ៤០​ភាគ រយ​ប៉ុណ្ណោះ ក្រៅពី នេះ​គឺ ឈ្មួញ បែ​ង ចែក​ផលប្រយោជន៍ ជាមួយ លោក ហេង សំបូរ មេ​គយ ខេត្ត កំពត ទើប​អ្វី ៗ​អាច ប្រព្រឹត្តទៅ​ដោយ រលូន​។​

​ប្រភព ដែល​ស្និទ្ធ នឹង​លោក ហេង សំបូរ បានឲ្យ ដឹងថា មេ​គយ ខេត្ត​កំពត រូបនេះ មាន ខ្នងបង្អែក ធំ​ជាង លោក គុណ ញឹម ដែល ជា​អគ្គ​នា យក​គយ ទៅទៀត ហេតុនេះ ហើយ​ទើប លោក ហេង សំបូរ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំ ពើ​ចិត្ត​។​
​មាន​សេច ក្ដី​រាយ​ការ ណ៍​ថា បច្ចុប្បន្ន ទំនិញ​គេច ពន្ធ​ដែល ឈ្មួញ​នាំ ចូល​តាម​ច្រក តន់​ហន់ ច្រក​ព្រែក ចាក និង​ច្រក ដែន សមុទ្រ គឺ​ជាប្រ ភព​ចំណូល ដ៏​សំខាន់ របស់ លោក ហេង សំបូរ និង បក្ខពួក មួយចំនួន ដែល​ឃុប ឃិត​គ្នា ធ្វើ​អ្វីៗ​តាម​អំ ពើ​ចិត្ត​។​

​ហេតុនេះ លោក អូន ព័ន្ធ មុនី​រ័ត្ន ដែល ជា​រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិនគួរ បណ្ដែត បណ្ដោយ តទៅ ទៀត​ទេ ព្រោះ លោក ហេង សំបូរ មេ​គយ​ខេត្តកំពត កំពុង ធ្វើ​អ្វីៗ តាម​អំពើ ចិត្ត​ដែល ជាហេតុ ធ្វើឲ្យ រដ្ឋ​ខាត បង់​ចំណូល​ពន្ធ​យ៉ាង ច្រើនសន្ធឹក សន្ធាប់​ក្នុង មួយខែៗ​។​

​ពាក់ព័ន្ធ ទៅនឹង បញ្ហា​នេះ ភ្នាក់ងារ សារព័ត៌ មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ បំភ្លឺ​ពី លោក ហេង សំបូរ មេ​គយ ខេត្ត​កំពត បាន នៅឡើយ ទេ​ក្នុង​ថ្ងៃនេះ ៕
​ដោយ ឆ្លាម​សមុទ្រ​

 

hengsambo