ពីខេត្តត្បូងឃ្មុំ ៖ ថ្មីៗនេះតាមសេចក្ដីរាយការណ៏ផ្ទៃក្នុងច្រកទ្វារបានទម្លាយថា ៖ មន្ត្រីគយនិងមន្ត្រីកាំកុងត្រូលប្រចាំការនៅច្រកដា ស្រុកមេមត់ និងច្រកទ្វារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ កំពុងតែ ឃុបឃិតជាមួយឈ្មួញមានឥទ្ធិពលឈ្មោះ ចែដែត ដែលគេល្បីថាជាមេឈ្មួញជើងខ្លាំងមានបង្អែកធំជាខ្សែគយបានកំពង់តែនាំចូលនូវទំនិញគេចពន្ធជាច្រើនប្រភេទ និងមានបរិមាណច្រើនផងដែរ ។ ហើយដែលគេដឹងថា ការនាំចូលទំនិញទាំងនោះ ភាគច្រើនបង់ពន្ធមិនគ្រប់ ឫក៏បង់តែ១០%ទៅ៣០% ប៉ុណ្ណោះក្រោមលេសបង្ហាញមហាជនថាមានក្រដាសពន្ធផងដែរ ក្រោមការបើកភ្លើងខៀវពីលោកនាយគយជាមេស្នាក់ការយ៉ាងមានឥទ្ធិពល នឹងរលូនបំផុត សូម្បីតែមន្ត្រីគយតូចតាចក៏មិនហ៊ានទៅក្បែរផងដែរដោយខ្លាចអស់អំណាច។
បើតាមក្រុម ប្រជាពលរដ្ឋបានរិះគន់ថា បើមន្ត្រីគយនៅតែពុករលួយដូចសព្វថ្ងៃនេះឈ្មួញពុករលួយនឹងនៅតែមានកាន់តែច្រើនព្រោះមានសមត្ថកិច្ចខិលខូចជាខ្នងបង្អែករបស់ពួកគេ។
តាមក្រុមឈ្មួញប្រជាពលរដ្ឋ អ្នករកស៊ីបានបញ្ជាក់អោយដឹងថា ៖ ជាធម្មតាមេឈ្មួញដ៏មានអំណាច ខ្នងគយខ្សែធំ ចែដែត តែងតែបាននាំចូលនូវទំនិញគេចពន្ធពីប្រទេសយួនចូលប្រទេសកម្ពុជាស្ទើរតែរាល់ថ្ងៃ តែសមត្ថកិច្ចនៅច្រកទ្វារព្រំដែនដា មិនបានហ៊ានចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពស្របតាមគោលការណ៍ច្បាប់កំណែទម្រង់ស៊ីជម្រៅគយអោយមានប្រសិទ្ធភាពនោះទេ និយាយរួមខ្លាចអស់លុយកញ្ចប់ខែ និងលុយថ្លៃបាយប្រចាំថ្ងៃរបស់ពួកគេ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ៖ រថយន្តដែលដឹកទំនិញគេចពន្ធរបស់មេឈ្មួញជើងខ្លាំង ចែដែត ភាគច្រើនសុទ្ធតែបានដឹកឆ្លងកាត់តំបន់ត្រួតពិនិត្យរបស់មន្ត្រីគយ និងមន្ត្រីកាំកុងត្រូល និងរាលសមត្ថកិច្ចពាក់ព័ន្ធជាដើមដូច្នេះហើយមិនគួរណាគេថា ៖ មិនបានឃើញ ឫមិនដឹង មិនឭនោះទេជាការពិត ដែលរាល់ទំនិញគេចពន្ធទាំងនោះ អាចឆ្លងកាត់ការត្រួតពិនិត្យរបស់មន្ត្រីជំនាញទាំងនោះមកកើត ហើយដោយរលូនបាននោះ មិនមែនមកពីអំណាចលុយ និងអំណាចជាធំមកពីសែហគយនោះទេ រួមទាំងការជួយបើកភ្លើងខៀវពីសំណាក់លោកមេគយច្រកទ្វារត្រពាំងផ្លុងផង ទើបអំណាចនៃការនាំចូលទំនិញគេចពន្ធរបស់មេឈ្មួញ ចែដែត ប្រព្រឹត្តទៅយ៉ាងរលូនដោយគ្មានការទប់ស្កាត់នោះ។
មកដល់ពេលនេះច្រកទ្វារព្រំដែនដែល ស្ថិតនៅក្នុងស្រុកមេមត់ ច្រកទ្វារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ នូវតែមានរឿងអាស្រូវជាច្រើនជុំវិញការប្រមូលពន្ធ ។ ហើយដែលមានករណីល្មើសច្បាប់រួមទាំងការនាំចេញឈើខុសច្បាប់ និងការនាំចូលទំនិញខូចគុណភាពផងដែរ ។ ដែលជាកម្មវត្ថុទប់ស្កាត់ជម្រុញអោយមានការស៊ើបអង្កេតពិសំណាក់មន្ត្រីជំនាញកាំកុងត្រូល ដូចជាប្រេងឆា និងមីខ្លាឃ្មុំក្រហម ព្រមទាំងទំនិញលួចលាក់បង្កប់ មានមេសាប៊ូ មេស្រា និងប្រភពទំនិញខុសច្បាប់ជាច្រើនមុខទៀតដែលកំពង់ត្រូវបាននាំចូលដោយមេឈ្មួញមានអំណាច ចែដែត។
រហូតមកដល់ពេលនេះគេពុំបានឃើញក្រុកអាជ្ញាធរខេត្តត្បូងឃ្មុំចាត់វិធានការទប់ស្កាត់ទៅលើការរត់ពន្ធខុសច្បាប់របស់បក្ខពួកក្រុមឈ្មួញអោយមានប្រសិទ្ធិភាពនោះឡើយ ។ ហើយបែរជាបែកធ្លាយមានរឿងអាស្រូវថ្មីទៀតជាបន្ត បន្ទាប់ពីមេឈ្មួញឈ្មោះ ចែដែតដែលកំពង់តែនាំចូលនូវទំនិញគេចពន្ធយ៉ាងពេញបន្ទុកដោយគ្មានការទប់ស្កាត់ទៅវិញ ។ ហើយដែលបញ្ហានេះមិនគួរបើថ្នាក់លើគយលោក គុណ ញឹម ព្រងើយកន្តើយនោះទេ។
ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋអ្នកដឹងហេតុការណ៏នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំក៏ បានស្នើដល់អាជ្ញាធរខេត្តត្បូងឃ្មុំអោយជួយត្រួតពិនិត្យពីលើការបំពេញការងាររបស់មន្ត្រីជំនាញ និងសមត្ថកិច្ចនៅតំបន់ខាងលើផង ព្រោះបើបណ្តែតបណ្តោយបន្តទៀតអ្នករងគ្រោះគឺប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល រួមទាំងការគៃបំបាត់ពន្ធរដ្ធជាប្រចាំរាប់សឹបលានដុល្លារក្នុងមួយខែៗ ដែលមិនគួរនឹងមើលរំលងនោះទេ ។
ជាងនេះទៅទៀត ប្រភពដដែលក៏បានសង្កត់ធ្ងន់ៗទៀតថា ៖ រាល់ទំនិញគេចពន្ធទាំងនោះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់តម្លៃទំនិញក្នុងស្រុកប៉ុណ្ណោះទេ វាថែមទាំងនាំនូវការបំផ្លាញនូវញើសឈាមសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរបំផុតដែលតម្រូវអោយអង្គភាពប្រឆាំងអំពើពុករលួយ មិនត្រូវមើលរំលងពីការឃុបឃឹតបំបាត់ចំណូលពន្ធរដ្ឋនូវច្រកទ្វារត្រពាំងផ្លុង និងច្រកទ្វារព្រំដែន ទ្វេរភាគីដារ ស្រុកមេមត់ពីរបីនោះទេ ! ៕