ខេត្តបន្ទាយមានជ័យ៖ ក្រោយពីមានរឿង ករណីអ្នកយកព័ត៌ មានម្នាក់ត្រូវក្រុមជន ពិការដឹកប្រហិតវាយ នោះពរួតវាយ ត្រូវ បានបែកធ្លាយរឿងថា ៖ លោកហុង លៀង ជាអនុប្រធាន សាខាកាំកុងត្រូល នឹងមន្ត្រីក្រោមឱវាតបើក ភ្លើងខៀវអោយ ឈ្មួ ញនាំចូល នូវសាច់មាន់ខូច គុណភាពពីប្រទេស ថៃចូលមកកម្ពុជាតាច ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែតដើម្បី បន្តរយក ទៅលក់នៅ តាមបណ្តារ ខេត្តផ្សេងៗទៀត។យោងតាមគេហទំព័រ ក្នុងស្រុកបានចុះផ្សាយ កន្លងមកថាមន្ត្រីកាំ កុងត្រូលច្រកទ្វា អន្តរប៉ោយប៉ែតដឹក នាំដោយលោ កហុងលៀងជា អនុប្រធានសាខា កាំកុងត្រូលបានចាប់ សាច់មាន់ខូចគុណ ភាពពីប្រទេសថៃ ដែលហូរចូលមកកម្ពុ ជាតាមច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតបាន ជាច្រើកលើកគួរអោយ កត់សំគាល់តែការចាប់ នេះត្រូវប្រជាពល រដ្ឋរិះគន់ ថាលោកហុងលៀង ចាប់សាច់មាន់ មានការលំអៀង។
តាមប្រភពពី ប្រជាពលរដ្ឋបានបង្ហើប ប្រាប់អ្នកយកព័ត៌មាន យើងអោយដឹងថា ករណីលោកហុង លៀងអនុប្រធា នសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ចុះចាប់សាច់មាន់ម្តងៗ គឺមានការលំអៀង នឹងប្រកាន់បក្ស ពួកនិយមហើ យការចាប់នោះ គឺលោកចាប់រទេះ ណាដែលដឹកមិនបាន បង់លុយជូនក្រុមលោក តែប៉ុណ្ណោះតែបើចាប់ បានវិញគឺក្រុមរបស់ លោកហុង លៀងនឹងយកទៅ ដុតចោលតែ ម្តងបើរទេះណា ជាខ្សែរបក្សពួកបានបង់ លុយជូនគាត់វិញបើ គាត់ចាប់បានមិន យូរគឺប្រលែងវិញហើយ។
មតិមហាជនខ្លះ បានលើកឡើងថា សាច់មាន់ដែលខូច គុណភាពដែល ត្រូវបាននាំចូល ដោយក្រុមឈ្មួញ មួយចំនួន នោះបើសិនជាគ្មាន ការបើកភ្លើងខៀវ ពីក្រុមមន្ត្រីកាំកុង ត្រូលច្រកទ្វាអន្តរ ជាតិប៉ោយប៉ែតទេ សាច់មាន់ខូចគុណ ភាព ទាំងនោះក៏មិនធ្វើ ចរាចរណ៍នៅពេញ ក្រុងប៉ោយប៉ែតនឹង ចែកចាយតាមបណ្តាល ខេត្តឡើយ។
ពាក់ព័ន្ធខាងលើ នេះអ្នកយកព័ត៌មាន យើងមិនអាចសុំបំភ្លឺណា មួយពីលោកហុងលៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យបានឡើយ ក្នងថ្ងៃនេះ ៕ ដោយ ត្មាត ព្រំដែន