​ន​ប​.​នយោបាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ដល់​ចាប់​ប្រធាន​បក្ស​ពីរ​វាយខ្នោះ​…​លោក​កឹម​សុខា​ត្រូវបាន​ចាប់ខ្លួន​ដោយ​គ្មាន​ដីកា​នៅ​ពាក់កណ្តាល​អា​ទ្រា​ធ្យ ឯ​ប្រធាន​បក្ស អំណាច​ខ្មែរ សួន សេរី​រដ្ឋា ត្រូវ​វាយខ្នោះ​ពាក់ព័ន្ធ​និង​កិត្តិយស​មន្ត្រី​ធំ​ក្រសួង​ការពារជាតិ !

ថ្មីៗ​នេះ នយោបាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ដល់​ចាប់​ប្រធាន​បក្ស​ពីរ​វាយខ្នោះ​… លោក​កឹម​សុខា​ត្រូវបាន​ចាប់ខ្លួន​ដោយ​គ្មាន​ដីកា​នៅ​ពាក់កណ្តាល​អា​ទ្រា​ធ្យ  ឯ​ប្រធាន​បក្ស អំណាច​ខ្មែរ សួន សេរី​រដ្ឋា ត្រូវបាន​វាយខ្នោះ​ពាក់ព័ន្ធ​និង​កិត្តិយស​មន្ត្រី​ធំ​ក្រសួង​ការពារជាតិ !

​វា​មិនមាន​ការភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ចំពោះ​ការចាប់ខ្លួន​របស់​មេបក្ស​អំណាច​ខ្មែរ សួន​សេរី​រដ្ឋា ដែល​ជា​មេបក្ស​មួយ​ពូកែ​ជេរ គួរសម តែ​ពុំ​ច្បាស់លាស់​ពី​ពេលកន្លងមក ។ ក៏ប៉ុន្តែ​ឯ​រឿង​ចាប់​ខ្លួន​ប្រធាន​បក្ខ​សង្គ្រោះ​ជាតិ នោះ​បាន​ធ្វើអោយ​កើតការ​ប្រតិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ក្រុម​សង្គម​ហ្វេ​សប៊ុក យ៉ាង​ខ្លាំងក្លា​បំផុត ។​

​តាម​ព្រឹត្តិ​ការសម្ខាន់ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ​ទាំង​កណ្ដាលអធ្រាត្រ​នៅ​គេហដ្ឋាន​របស់​គាត់​មួយកន្លែង ។​

​បើ​តាម​ការ​ដឹង​ពី​ការ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​របស់​លោក​ផ្ទាល់​ឲ្យដឹងថា ៖ លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន ទាំង​កណ្តាល​យប់​អា​ទ្រា​ធ្យ​ដោយ​គ្មាន​ដីកា​កាលពី​យប់​ថ្ងៃទី​០២ ចូល​ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា​នេះ​។​

​យោង​តាម​នៅក្នុង​ហ្វេ​សប៊ុក​របស់​លោក​ផ្ទាល់​បាន​លើ​កឡើង​ទៀតថា ៖  « លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន ទាំង​កណ្តាលយប់ ដោយ​មាន​ក្រុម ប្រដាប់អាវុធ សម្រុកចូល​គេហដ្ឋាន​របស់​គាត់ ដោយ​គ្មាន​ដីកា​។ ហើយ​ពេលនេះ រូបលោក​ត្រូវបាន​គេ​ចាប់​ទៅ​ណា​ក៏​ពុំ​ទាន់​ដឹង​ឡើយ ។ » ហើយ​ដែល​មក​ដល់ពេលនេះ​តាម​ការដឹង​តាមរយះ​សកម្មជន​គឺ​លោក កឹម សុខា  ត្រូវបាន​ចាប់ឃុំខ្លួន​នៅឯ​មន្ទីរ​ឃុំឃាំង​ត្រពាំង​ផ្លុង ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ហើយ​ដែល​មាន​ក្រុម​សកម្មជន​កំពង់តែ​ចាំ​សួរសុខទុក្ខ​យ៉ាង​ផុលផុស​បំផុត ។​

​បើតាម​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ចេញ​ថ្ងៃទី​៣ ខែ កញ្ញា​នេះ បានឲ្យដឹង​ថា​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌ ក្នុង​បទល្មើស​ជាក់ស្ដែង ដោយ​អនុលោម​តាម ក្រមនីតិវិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​បញ្ហា​នោះ​ដែរ តាម​សេចក្ដី​ថ្លែង​ការ​របស់​រដ្ឋាភិបាល​បាន​បន្ត​អោយដឹង​ផង​ថា ៖ រដ្ឋាភិបាល​សំអាង​លើ ( វីដេអូ​ខ្លឹប​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​បណ្ដាញ​CBN​ដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្ត្រាលី និង​ភស្ដុតាង​ផ្សេង​ទៀត​ដែល​អាជ្ញាធរ​រក​ឃើញ​ពី​ផែន​ការសម្ងាត់​នៃ​ការឃុបឃិត​គ្នា​រវាង​លោក កឹម សុខា និង បក្សពួក​ជា​មួយ​បរទេស ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កម្ពុជា ) ។​

​ដោយឡែក​វិញ រដ្ឋាភិបាល​បាន​ហៅ​អំពើ​ឃុបឃិត​គ្នា​ជា​សម្ងាត់​នេះ ថា​៖ ជា​អំពើរ​ក្បត់ជាតិ ដែល​មានចែង និង​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​នៃ​មាត្រា ៤៤៣ និង​ផ្នែក​ទី​មួយ​ស្ដីពី​អំពើ​ក្បត់ជាតិ  និង អំពើ​ចារកម្ម និង​ជំពូក​ទី ២ ស្ដីពី​ការប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។​

​ផ្ទុយទៅវិញ បើតាម​សេចក្ដីថ្លែងការណ៍​ដដែល​បន្តថា ៖ បច្ចុប្បន្ន​លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការឃាត់​ខ្លួន​និង​ចាត់ការ​តាម​ច្បាប់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​តុលាការ​។​

​ជាមួយគ្នា​នោះ​ដែរ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដែរ ដោយ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចាប់ខ្លួន​លោក​កឹម​សុខា​។​ហើយ​សេចក្ដីថ្លែងការណ៍​ដដែល​បាន​ហៅ​ការចាប់ខ្លួន​យ៉ាង​តក់ក្រហល​នេះ​ថា​ធ្វើ​ឡើង​ដោយ​ហេតុផល​នយោបាយ និង​ជា​ទង្វើ​រំលោភបំពាន​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​ដោយសារ​ការចាប់ខ្លួន​នេះ​ធ្វើឡើង​ទាំង​កណ្ដាលអធ្រាត្រ ក្នុងពេល​ដែល​លោក​មាន​អភ័យឯកសិទ្ធិសភា​។​

​ផ្ទុយទៅវិញ​មកទល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ដោះលែង​លោក​កឹម​សុខា​ជា​បន្ទាន់​និង​ឥត​លក្ខខណ្ឌ​និង​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​អន្តរាគមន៍ឲ្យ​មានកា​រ​ដោះលែង​និង​បញ្ឈប់​ការគំរាមកំហែង​គាប់សង្កត់​គ្រប់​រូបភាព​លើ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ផងដែរ ប៉ុន្ឌែ​សម្រាប់​ក្រុម​អ្នកសង្កេតការណ៏​នូវតែ​មាន​ការព្រួយបារម្ភ​បំផុត​ចំពោះ​ការចាប់ខ្លួន​លោក កឹម សុខា ហើយ​ព្រមទាំង​ការបារម្ភ​យ៉ាងខ្លាំង​ថា​៖ អ្នកដឹកនាំ​ប្រទេស​កម្ពុជា កំពង់តែ​ធ្វើអោយ​ប្រទេស​កម្ពុជា​ដើរ​ចេញ​ឆ្ងាយ​ពី​កន្លង​ប្រជាធិបតេយ្យ​ពិតប្រាកដ ៕
​ដោយ ស ថ្លា​

img20170903a