វិទ្យុ​ផ្សាយ​បន្ដ​ប្រឈម​បិទ​ការផ្សាយ​ជាង​១០ បន្ទាប់​ពី​មេ​ពន្ធដារ​ដាក់​កំហិត វិទ្យុ​អាមេរិក ២ ត្រូវតែ​បង់ពន្ធ !…​ដែល​លេស​ជ្រក​ក្រោម​ការព្រមាន​នោះ ៖ ថា​មិន​បង់ពន្ធ​រយះពេល​ពី​យូរ​ឆ្នាំ​មកហើយ !

​ពី​រាជធានី​ភ្នំពេញ ៖ ភាព​ដើរចេញ​ឆ្ងាយ​១ ពី​គន្លង​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​មួយ​ជ្រុង​តូច​ដែល​ថ្មីៗ​នេះ​ក្រសួង​ព័ត៌មាន​បាន​ព្រមាន និង​បិត​ក្រុម​វិទ្យុ​ប្រមាណ​ជាង​១០ ផ្សាយ​បន្ត​ផ្ទាល់ វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​នា​ពេល​ខ្លីៗ​ខាងមុខនេះ ។ ហើយ​ដែល​វិទ្យុ​២​ដែល​គេ​ប្រើពាក្យ​ថា ៖ មាន​គោល​ការបំរើ​ប្រជា​លើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ តែ​ត្រូវបាន​គេ​បំបែរ​ហៅ​ថា​វិទ្យុ​មាន​និន្ទា​ការប្រឆាំង បែរ​ត្រូវបាន​ព្រមាន នឹង​ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​សុក្រ កន្លង​ទៅ​បាន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​ចាត់វិធានការ​ទៅលើ​វិទ្យុ​ទាំងពីរ​នេះ ថា ៖ ចំពោះ​អ្វី​ដែល​ពួកគេ​មិន​បាន​បំពេញ​នូវ​កាតព្វកិច្ច  មិន​មាន​អាជ្ញាប័ណ្ណ នឹង​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​ជា​យូ​ឆ្នាំ​តាំងពី​ថ្ងៃ​ចូល​មក​ធ្វើ​អាជីវកម្ម​ក្នង​ប្រទេស​កម្ពុជា​មក​ម្ល៉េះ ។​

​យោងតាម​លិខិត​ដែល​ចេញ​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​កន្លងមក បាន​ធ្វើឡើង ព្រមាន មាន​កំណត់​ពេល​តែ​១ សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​មាន​លិខិត​ព្រមាន​ស្រដៀង​គ្នា​មួយទៀត​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ផងដែរ ត្រូវ​បាន​លេច​ធ្លាយ​ទៅ​លើ​ដៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ថែម​ទាំង​បានបង្ហាញ​ចោទប្រកាន់ថា ៖ កាសែត «​ឌឹ ខេ​ម​បូឌា​ដេលី » បាន​ជំពាក់​ប្រាក់​ពន្ធ​ប្រមាណ​ដល់​ទៅ ៦,៣​លាន​ដុល្លារ ឯណោះ ហើយ​ខាង អគ្គនាយក​ពន្ធដារ លោក គង់ វិបុល ក៏​បាន​ថ្លែង​ចោទប្រកាន់ថា ៖ កាសែត​ពីរ ភាសារ គឺ « ឌឹ​ខេម​បូឌា​ដេលី » ជា ភាសា​អង់គ្លេស ខ្មែរ នេះ
​នឹង​ត្រូវបាន​ដក​យក​អ​ជ្ញាប័​ណ្ឌ ប្រសិនបើ​ជា​មិន​បង់ពន្ធ​ជូន​រដ្ឋ​តាមរយះ​ពេល​កំណត់ ។​

​មិនតែប៉ុណ្ណោះ​តាម​ការព្រមាន​សេចក្តីជូនដំណឹង​នេះ​បាន​ថ្លែង​ទៀតថា ៖ ក្រៅ​ពី​ការ​មិន​មាន​អាជ្ញាប័ណ្ណ វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក មិន​បាន​ចុះបញ្ជី​រការ ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មិន​បាន​បង់ពន្ធ​ក្នុងនាម​ជា​ស្ថាប័ន និង​សម្រាប់​និយោជិត​បុគ្គល​របស់​ខ្លួន​នោះ​ទេ បើទោះបីជា​ទទួល​បានកា​រ​ជូនដំណឹង និង​ការ​រំឭក​ដោយ​មន្ត្រី​ពន្ធដារ​ក៏ដោយ​គឺ​នូវតែ​ប្រឈម​ដដែល ។​

​លិខិត​ដដែល​នេះ​បាន​សំដៅ​ឲ្យដឹង​ទៀតថា ៖ «​ពួកគេ នឹង​សកម្មភាព វិទ្យុ​ជួល​បន្ដ ដែល​កំពុង​ទទួល​ការផ្សាយ​បន្ត​ពី​រលកធាតុអាកាស​ក្រៅ​តាម​ម៉ោង​ផ្សព្វផ្សាយ​បន្ដ របស់​ពួកគេ​ដោយ​មិន​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ នោះ​បើ​ទោះបីជា​ពួកគេ​បាន​ទទួល​ការអញ្ជើញ និង​ការជូនដំណឹង​ពី​យើង​ក៏ដោយ » គឺ​មាន​ការព្រមាន​ដូចគ្នា​។ ហើយ​លិខិត​នេះ​ក៏​បាន​ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ជំរុញ​វិទ្យុ​ទាំងពីរ​នេះ​ឲ្យ​គោរព​កាតព្វកិច្ច​ពន្ធ បើ​មិន​ដូច្នោះ​ទេ « នឹង​ចាត់វិធានការ​តឹងរ៉ឹង » ទៅលើ​ពួក​គេ​មិន​ខាន ។​

​ឯ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​របស់​អ្នកកាសែត​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​នៅ​លើ ហ្វេ​សប៊ុក របស់​លោក​កាលពី​ថ្ងៃ​សៅ​រ៍ថា​៖ «​ក្រសួង​ព័ត៌មាន​មិនទាន់​មាន​ជំហរ​អី​ទេ​ទៅលើ​លិខិត​របស់​ក្រសួង​ហិរញ្ញវត្ថុ នូវឡើយ​ទេ ទៅលើ​ការបង់ពន្ធ​របស់​វិទ្យុ​បរទេស​ព្រោះ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​លិខិត​នេះ​នៅឡើយ ហើយ​ធម្មតា​ការបង់ពន្ធ វា​ជា​កាតព្វកិច្ច​របស់​ស្ថានីយ​ដែល​ជួល​ម៉ោង »​។​

​តប​វិញ​លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែងថា ៖ វិទ្យុ​ទាំងពីរ​នេះ នឹង​ត្រូវតែ​បង់ពន្ធ ប្រសិន​បើ​ពួកគេ​មិន​ទាន់​បង់​ពន្ធ​គឺ​ដូច​ការចុះបញ្ជីរ​ជាមួយ​ក្រសួង​ដែរ ប៉ុន្តែ​លោក​បាន​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​បិទ និង បើក​នេះ​ទេ ។​

​ពាក់ព័ន្ធ​នឹង​សំនួរ « បិទ និង​បន្ដ​ការចេញផ្សាយ » លោក​ថ្លែងបន្តថា​៖ «​សម្រាប់​ពេល​ឥឡូវនេះ​ពួកគេ​ត្រូវតែ​ឆ្លើយតប​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​សិន​។ ឯ សម្រាប់​រឿង​ដទៃៗ​ទៀត​ក្រសួង​ព័ត៌មាន នឹង​សម្រេច​នា​សប្តាហ៍​ក្រោយនេះ​»​។ «​ចំពោះ​បញ្ហា​អាជ្ញាប័ណ្ណ ខ្ញុំ​សូម​មិន​និយាយ​អំពី​បញ្ហា​នេះ​នា​ពេល​ឥឡូវ​នេះ​ទេ​។ វា​ជា​បញ្ហា​ស្មុគស្មាញ​បន្តិច »​។​

​បញ្ហា​នេះ​ដែរ ឯ​លោក ណប់ សុធន​វិចិត្រ នាយខុទ្ទកាល័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះទេ និង​បាន​បង្វែរ​សំណួរ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល វិញ តែ​ក្នុង​ល្ងាច​នេះ​ដែរ ការិយាល័យ​របស់​យើង មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ណាមួយ​បានឡើយ ។​

​ដោយឡែក បើ​តាម​ការដកស្រង់​សំដី​របស់​លោក Rohit Mahajan អ្នកនាំពាក្យ វិទ្យុ​អាស៊ីសេរី​នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន​ឌី​ស៊ី បាន​ថ្លែង​តាម​វិទ្យុ​របស់​លោក​ថា ៖ មិន​មាន​ការ​អត្ថាធិប្បាយ​អ្វី​ទេ​ត្រឹម​យប់​ថ្ងៃ​សុក្រ​កន្លងមកនេះ​។​

​ឯ​ប្រទេស​កម្ពុជា​វិញ​លោក ប៉ា ងួនទៀង ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ថ្លែងថា ៖ ប្រសិនបើ​អគ្គនាយកដ្ឋាន​ពន្ធដារ កំពុង​បង្ក្រាប​ទៅ​លើ​ជនល្មើស​ពន្ធ​នោះ គេ​មិន​គួរ​ធ្វើ​តែ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​នោះទេ ! គួរតែ​ធ្វើ​ជា​លក្ខណះ​ទូលំទូលាយ ទើប​វា​មាន​តម្លាភាព​។ ហើយ​លោក​បាន​ថ្លែងបន្ត​ថា ៖ « ខ្ញុំ​គិតថា​វា​ជា​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​ដើម្បី​គំរាមកំហែង ឬ​ដាក់​សម្ពាធ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅពេល​ការបោះឆ្នោត​កំពុង​ខិត​ជិត​មក​ដល់ ខាងមុខ នោះ »​។ « ដូច្នេះ​ខ្ញុំ​បារម្ភ​អំពី​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ នឹង​លទ្ធភាព​ក្នង​ការទទួល​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ » ។​
​បើ​តាម​ការឆ្លុះបញ្ចាំង​ពី​ការដើរថយក្រោយ​លើ​ការបញ្ចេញមតិ នឹង​សិទ្ធិ​ទទួល​ការដឹង ឭ​របស់​ប្រជាពលរដ្ឋ​នោះ ឯ វិស័យ​ឯកជន​សភាពាណិជ្ជកម្ម CCC ក៏​បាន​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ឲ្យ​សិក្សា​ពី​លទ្ធភាព​កែប្រែ​ច្បាប់​ពន្ធ​ជាថ្មី ឡើង​វិញ​ផង​ដែរ ។​

​កិច្ចប្រជុំ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា ( CCC )​និង​អគ្គនាយកដ្ឋាន​ពន្ធដារ​ពី​ពេល​កន្លងមក
​តាម​តំណាង​ពី​វិស័យ​ឯកជន​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែ សីហា ២០១៧ កន្លងទៅនេះ ក៏​បាន​ស្នើឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ចាប់ផ្តើម​ធ្វើកា​រ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការកែប្រែ​ច្បាប់​ស្ដីពី​ពន្ធដារ​ឡើងវិញ ដោយ​បាន​លើកឡើង​ថា​វា​ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល​យូរ​មក​ហើយ និង​មិន​សូវ​សមស្រប​នឹង​ស្ថានភាព​ពាណិជ្ជកម្ម​កម្ពុជា បច្ចុប្បន្ន នោះឡើយ​។​

​តាម​ការ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា​(CCC) និង​អគ្គនាយកដ្ឋាន​ពន្ធដារ គ្រា​នោះ  លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​ក៏​បាន​អំពាវនាវ​ឲ្យមាន​ការពិចារណា​សិក្សា​ពី​លទ្ធភាព​ណាមួយ​ក្នុង​ការកែប្រែ​អត្រាពន្ធ​ដោយ​អះអាង​ថា​អត្រាពន្ធ​សមស្រប​ពិត​ជា​ចាំបាច់​ក្នុង​ការបង្កើន​សកម្មភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​បន្ថែម​ពី​ការគិតគូរ​ទាក់ទង​នឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​នីតិវិធី​នាំ​ចេញ​នាំ​ចូល ។  លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​អត្រា​ពន្ធដារ​យើង​ដូច​យូរ​ឆ្នាំ​ដែរ​ហើយ​យើង​អត់​ដែល​កែ​ទេ​។ យើង​គួរតែ​មាន​ការចាប់ផ្តើម​ពិចារណា​ក្នុង​ការកែប្រែ​អត្រាពន្ធ​»​។

​លោក​បន្ថែមថា ច្បាប់​ពន្ធដារ​ដែល​កំពុង​អនុវត្ត​សព្វថ្ងៃ​បាន​បង្កើតឡើង​យូរ​មក​ហើយ​ដែល​មិនសូវ​ស័ក្ដិសម​នឹង​ស្ថានភាព​ពាណិជ្ជកម្ម​ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ជា​លក្ខណៈ​តំបន់​ដូច​សព្វថ្ងៃ​នោះទេ​។ លោក​បន្ថែមថា​៖ «​បញ្ហា​នេះ​យើង​ត្រូវតែ​គិត​ថា​ច្បាប់​ពន្ធដារ​ហ្នឹង​តាំងពី​ឆ្នាំ​ណា​? អត្រា​ហ្នឹង​តាំងពី​ឆ្នាំ​ណា​? ការប្រកួតប្រជែង​វា​ពាក់ព័ន្ធ​នឹង​អត្រា​ពន្ធដារ​ដែរ​ធ្វើ​ម៉េច​ឲ្យ​អត្រាពន្ធដារ​នេះ​វា​ស៊ីគ្នា​នៅ​ប្រទេស​ជិតខាង​»​។ លោក​បាន​ពន្យល់ថា ខណៈ​ដែល​កម្ពុជា​ជា​សមាជិក​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​កំពុង​ប្រកួតប្រជែង​គ្នា​ទៅវិញទៅមក​ដើម្បី​បង្កើន​សេដ្ឋកិច្ច​យន្តការ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ត្រូវ​តែ​ប្រែប្រួល​តាម​ការផ្លាស់ប្តូរ​របស់​តំបន់​នេះ​ផង​ដែរ​។
​យ៉ាងណា លោក​មិន​បាន​លើកឡើង​ជា​ក់លាក់​ពី​អត្រាពន្ធ​ដែល​ចង់ឲ្យ​មាន​ការកែប្រែ ឬ​ក៏​ពី​ប្រភេទ​ពន្ធ​ណាមួយ​ជាក់លាក់​នោះឡើយ​។​

​គេ​នៅ​ចាំបាន​ថា ៖ ចាំបាច់​ច្បាប់​ពន្ធដារ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩៣ និង​បាន​ធ្វើ​វិសោធនកម្ម​លើកដំបូង​កាលពី​ឆ្នាំ ២០០៣​។ ហើយ​ចាប់តាំងពី​ឆ្នាំ ២០០៣ រហូតមកដល់​ពេលនេះ​ច្បាប់​ពន្ធដារ​មិន​មាន​ការកែប្រែ​ថ្មី​ណាមួយ​ទេ​។ ខណៈ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ជា​បន្តបន្ទាប់​តាំងពី​ចុង​ឆ្នាំ ២០១៣ មក​ដើម្បី​ពង្រឹង​តម្លាភាព​ក្នុង​ការប្រមូល​ពន្ធ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ថ្លែងថា​កន្លងមក​មិន​ដែល​មាន​ការផ្លាស់ប្តូរ​ជា​ដុំកំភួន​ទាក់ទង​នឹង​ច្បាប់​ពន្ធដារ​ទេ​គ្រាន់តែ​មាន​ការកែប្រែ​តិចតួច​លើ​មាត្រា​មួយចំនួន​ក្នុង​ច្បាប់​ប៉ុណ្ណោះ​។

​លោក​យល់​ស្រប​ថា ត្រូវតែ​មាន​ការកែប្រែ​ថ្មី​លើ​ច្បាប់​ស្ដី​ពី​ពន្ធដារ​ដើម្បីឲ្យ​លក្ខខណ្ឌ​ដែល​ដាក់​ចេញ​សមស្រប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​។ ហើយ​លោក​បញ្ជាក់ថា​៖ «​យើងខ្ញុំ​បាន​ធ្វើ​ពង្រៀង​ច្បាប់​ពន្ធដា​រហើយ​ដែល​បាន​ប្រហែល ៩០ ភាគរយ​ហើយ​។ ក្រុមការងារ​វិសោធន​កម្ម​ច្បាប់​ពន្ធដារ​នេះ​គឺ​ធ្វើ​រាល់ថ្ងៃ​ដូច្នេះ​ប្រហែល​ជា​ចុង​ខែ​ប្រាំមួយ​យើងខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​រដ្ឋាភិបាល​ដើម្បី​ចាត់វិធានការ​បន្ត »​។​

​ផ្ទុយទៅវិញ ឆ្លើយតប នឹង​ជំហ​រដ្ឋាភិបាល​ហាក់​ទ្រេត ទ្រោត​ទេ ផ្អៀង​មិន​ទៀងទាត់ ស្មើ នឹង​លទ្ធិ​ការទទួល​សិទ្ធិ ដឹង​ឭ និង​ការបញ្ចេញមតិ​ដើរ​ថយ​ក្រោយ​នោះ ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​សន្លឹកឆ្នោត នឹង​ក្រុម​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នកសង្កេតកាណ៏​បានលើ​ក​ឡើងថា ៖ វា​គ្មាន​ចំណោទ​ទេ​សម្រាប់​វិធានការ ទារពន្ធ​នោះ ប៉ុន្ដែ​អ្វី​ជា​ការព្រួយបារម្ភ​នោះ គេ​ខ្លាច​ថា ៖ ត្រីងៀត​ឆ្លៀត​ពង ជ្រក​ក្រោម​លេស​ខ្ចីដៃ​បិទ​សិទ្ធិសេរីភាព​ការបញ្ចេញ​មតិ​របស់ ក្រុម​វិទ្យុ នឹង​កាសែត​បរទេស​បួន​ប្រាំ​នោះ ដែល​គេ​លាប​ពណ៌​ហៅថា «​កាសែត​ប្រឆាំង ដែល​មាន​ទំនោ​និយាយ​ពី​ការ​ពិត​មិន​លើកជើង​រដ្ឋាភិបាល » ដូចនេះ​គេ​កំពង់តែ​ចាំ​មើល​ថា ៖ តើ​ក្រសួង​ព័ត៌មាន និង​មាន​វិធានការ​បែបណា​តាម​ការបញ្ជា​របស់​អាជ្ញា​ធរ​អគ្គ​ពន្ធដារ​ក្រោម​ការបញ្ជា​របស់​លោក គង់ វិបុល ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នោះ ៕
​ដោយ នាយ ព្រាប ស​

hunsen_kongvibol cambodia-daily