RHO NA SHMITH ប្រេសិទ្ធិ​អ្នករាយការណ៍​អង្គកា​រ​សហប្រជាជាតិ ៖ ប្រទេស​កម្ពុជា​ហាក់ដូចជា​កំពុង​ខិត​ទៅជិត​ស្ថានភាព​ដ៏​អាក្រក់ !

អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោកស្រី រ៉ូ​ណា ស្មី​ត  ​នៅក្នុង​សន្នីសិទ​សារព័ត៌មាន​ថ្ងៃទី​១៨​សីហា​នៅ​ភ្នំពេញ​ ​តាម​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​វាយតម្លៃ​ពី​ស្ថានភាព​ទូទៅ​របស់​កម្ពុជា​ថា ៖ សភាព​ការណ៏ហាក់ មាន​សភាព​តានតឹង និង​ហាក់​កំពុង​ខិត​ទៅជិត​ស្ថានភាព​គ្រោះថ្នាក់​១ ខណៈ​បញ្ហា​នេះ​នឹង​ទំនង​បង្កើត​ជា​បរិយាកាស​អាក្រក់​មួយ ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ការបញ្ចេញមតិ និង​ការបោះឆ្នោត​សកល​ខាងមុខ ។​

​យោង​នូវក្នុង​សន្និសីទ​ព័ត៌មាន បាន​បិទ​បញ្ចប់​បេសកម្ម​នៅ​រសៀល​ថ្ងៃ​ទី ១៨ ខែ​សីហា​នេះ  អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បានកត់សំគាល់​ជាទូទៅ​ឃើញថា ៖ ប្រទេស​កម្ពុជា ហាក់​កំពុង​ខិត​ជិត​ទៅ​ស្ថានភាព​ដ៏​អាក្រក់ នឹង​គ្រោះ​ថា្នក់​១ ដែល​ក្នុងនោះ លោកស្រី ក៏បាន​លើកឡើង​ពី​ចំណាត់ការ​ផ្លូវច្បាប់​ជាច្រើន​ដែល​គេ​លើក​ឡើង​យក​មក​ប្រឆាំង​សម្រាប់ នឹង​អ្នកនយោបាយ ការចោទប្រកាន់ សំដៅ អង្គការ​សង្គម​ស៊ីវិល​ពី​សំណាក់​រដ្ឋាភិបាល ។ ដូចជា​មាន​បំណង​ចាប់ ការឃុំខ្លួន​បណ្តោះអាសន្ន ទៅ​លើ​អ្នកកាសែត ការបំភិតបំភ័យ និង​ការភ័យខ្លាច ជាដើម ដែល​ទំនង​ដើរ​មិន​ស្របគ្នា​ជាមួយ​នឹង​បរិយាកាស​សង្គម​ស៊ីវិល​មួយ ដែល​នាំឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរីនោះ​ក្លាយទៅជា​មិនល្អ ឫ​ឈានទៅរក​ស្ថានភាព​គ្រោះថ្នាក់ ។​

​ដោយ​យល់​ពី​ស្ថានភាព​សង្គម​មួយ​មិន​សូវ​ល្អ លោកស្រី​បាន​មានប្រសាសន៍​បន្ថែម​ថា ៖  «​បើទោះបីជា​មាន​ភាព​ជោគជ័យ​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ ក៏​ខ្ញុំ​នៅតែ​មាន​កង្វល់​អំពី​វោហា​សាស្ត្រ​បែប​ហិង្សា ដែល​សម្តែងឡើង​ដោយ​សមាជិក​រដ្ឋាភិបាល និង​យោធា​។ មតិយោបល់​បែបនេះ មិន​គួរ​ត្រូវ​បាន​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ឡើយ សូម្បីតែ​នៅក្នុង​ភាព​ឯកជន​ក៏ដោយ​។​…​ខ្ញុំ​បាន​កត់សម្គាល់​នូវ​វិសោធនកម្ម​ជាច្រើន​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ជាពិសេស​លើ​ការសើរើ​ឡើងវិញ ដែល​ហាមឃាត់​គណបក្ស​មួយ​មិនឲ្យ​ប្រើ​រូបភាព​សំឡេង ឬ​ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​នានា​នៃ​ជន​ដែល​ត្រូវបាន​កាត់ទោស​ពី​បទឧក្រិដ្ឋ ឬ​បទ​មជ្ឈឹម » ។​

​មិនតែប៉ុណ្ណោះ លោកស្រី រ៉ូ​ណា ស្មី​ត ៖ ក៏​បាន​ជម្រុញ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធានាថា គ្រប់​ភាគី​ទាំងអស់​គួរតែ​មាន​លទ្ធភាព​ក្នុងការ​សួរ​ដេញ​ដោយ​គ្នា និង​ការពិភាក្សា​គ្នា​ដោយ​ចំហ​លើ​បញ្ហា ដែល​ជា​កង្វល់​របស់​ប្រជាជន​កម្ពុជា ទាំងអស់ មិនមែន​ប្រើ​អំណាច​នោះ​ទេ ។​

​ផ្ទុយទៅវិញ ឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សួស យ៉ារ៉ា បាន​ហៅ​ការវាយតម្លៃ​របស់​លោក​ស្រី ស្មី​ត នេះ​ថា ៖ មិន​បាន​វាយតម្លៃ​អោយ​ត្រឹមត្រូវ​គ្រប់​ជ្រុង នៃ​ទិដ្ឋភាព​សង្គម​កម្ពុជា បច្ចុប្បន្ន​នោះ​ទេ ! ។ ហើយ​លោក​បន្ដថា ៖ «​ខ្ញុំ​យល់​ថា លោកស្រី រ៉ូ ណា​ស្មី​ត គាត់​គ្រាន់តែ​ធ្វើ​ទស្សនៈកិច្ច​មួយ​ពេលៗ គាត់​មិន​អាច​យល់​អស់​ពី​អ្វី​នៅក្នុង​សង្គម​យើង​នោះទេ​។ អញ្ចឹង​គាត់​មិន​បានដឹង ថា​អ្វី​ដែល​ជា​ការរីកចំរើន​អ្វី ដែល​ជា​សេរីភាព​ឲ្យ​ពេញលេញ​របស់​ប្រជាជន​កម្ពុជា​យើង​ដែល​ពីមុន​ហ្នឹង​ឥឡូវ​វា​ខុស​គ្នា​ដូច​ម្តេច​ទេ​។ អញ្ចឹង​អ្វីដែល​គាត់​លើកឡើង​ជា​ករណី​របស់​បុគ្គល​មួយៗ តែ​បើ​រាយការណ៍​ជា​សង្គម​ទាំងមូល​ខ្ញុំ​យល់​ថា​វា​មិន​ទាន់​ពេញលេញ​ទេ​»​។​

​ផ្ទុយទៅវិញ​បើ​តាម​លោកស្រី ស្មី​ត របាយការណ៍​ពី​បេសកកម្ម​នេះ នឹង​ត្រូវ​លោកស្រី​រាយការណ៍​ដោយ​ផ្ទាល់មាត់ ក្នុង​សន្និបាត​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែ​វ នៅ​ចុង​ខែ​កញ្ញា​ខាងមុខ​នេះ​ផង​ដែរ ។​
​ដោយឡែក​សម្រាប់​ប្រជា​អ្នកសង្កេតការណ៏ និង​ក្រុម​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​វិញ​បាន​លើកឡើង​ថា ៖ ជាកា​ពិត​ស្ថានភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ហាក់​មាន​ស្ថានភាព​កាន់តែ​អាក្រក់ ព្រោះ​ថា​ចំពោះ​ស្ថានភាព​ក្រុមអ្នកកាសែត​កាន់តែ​រង​សម្ពាធ គំរាមកំហែង និង​វិទ្យុ​ប្រមាណ​ជា​១០ ត្រូវបាន​ព្រមាន​បិទ និង​វិទ្យុ កាសែត បរទេស​ពីរ​បី ទៀត​ក៏​ត្រូវបាន​ប្រឈម​បិទ​ការបោះពុម្ពផ្សាយ​ក្រោមលេស​តម្រូវ​អោយ​បង់ពន្ធ​ចូល​រដ្ឋ ។ ហើយ​មិនដឹងថា ៖ តើ​កំហុសឆ្គង​នេះ​វា​កើតឡើង​ដោយ​របៀប​ណា​នោះ​ទេ ៕
​ដោយ ស​ជាតិ​

 

hunsen_RHO-NA-SHMITH