រាជធានីភ្នំពេញ៖ ថ្មីៗនេះមានការបែកធ្លាយជាបន្ថែមពីប្រភពពីមន្ត្រីគយផ្ទៃក្នុងនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងថា ៖ ចាប់តាំងពីចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំនួសលោក ប៉ែន ស៊ីម៉ន រួចពីកាលណាមកគឺលោកបណ្ឌិត គុណ ញឹម បានប្រព្រឹត្តអំពើពុករលួយចាំតែប្រមូលផលប្រយោជន៍តាមគ្រប់រូបភាពខ្សោយខ្លាំងស៊ីឡាកក្រោមជំនាញគយទាំងអស់ ដោយមិនខ្វល់ពីកំណែទម្រង់ដែលក្រសួង និងរដ្ឋាភិបាលលោក ហ៊ុន សែន លោកដាក់ចុះសូម្បីបន្ដិច។
មានការខ្សឹបអោយការរិយាល័យរបស់យើងលើកឡើងថា ៖ គ្រប់ៗជារៀងរាល់ដើមខែ ឫស្ទើតែការកោះប្រជុំជាសម្ខាន់ក្នុងការដាស់តឿនក្រុមមន្ត្រីគយម្ដងៗគឺ លោកលោកនាយបណ្ឌិតនាយគយ គុណ ញឹម តែងតែគ្រប់ទឹកជារៀងរាល់ការបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងាររបស់ប្រធានប៉ុស្តិ៍ និងប្រធានស្នាក់ការគយ ពីតាមខេត្ត/ក្រុង និងពីតាមច្រកទ្វារ និងពីតាមទីសាខា ក្នុងការប្រមូលពន្ធហើយក៏ជាពេលវេលាមួយដែលលោក គុណ ញឹម បានយកឧិកាសនេះទៅជាការប្រមូលគោះយកផលប្រយោជន៍ ពីមន្ត្រី ប្រធានប៉ុស្តិ៍ ប្រធានស្នាក់ការ និងប្រធានការិយាល័យគយនានា យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសប្បាយផងដែរ ដោយឥតអៀនខ្មាស ។ ហើយបើទោះជា មុខសញ្ញាមន្ត្រីជាប់កំហុសឆ្គងទាំងនោះបានបង់របបជូនមេពីដើមខែមកហើយក្ដី។ ដោយសារតែមានកំហឹងរឿងគោះដូច្នេះ ទើបមានរឿងអាស្រូវពាក់ព័ន្ធជាច្រើនត្រូវបានបែកធ្លាយជាបន្ដបន្ទាបតាមរយះប្រព័ន្ធផ្សព្វផ្សាយ កាសែត និងគេហទំព័រធីវីអនឡាញជាដើមព្រោងព្រាតជាបន្ដបន្ទាប់ ថែមទាំងមានការគំរាមខាងគេហទំព័រ និងកាសែតមិនអោយចេញផ្សាយទៀតផង ដែលក្រុមពួកនោះបានអះអាងថា ៖ ជាមន្ត្រីផ្ទៃក្នុងការងារគយ ជួយការងារមេគយ ។
ជាក់ស្ដែងដូចជាប្រភពបានខ្សឹបលើកឡើងឲ្យដឹងទៀតថា ៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ និងដើមឆ្នាំ ២០១៦ កន្លងមកនេះ ក្រោយកិច្ចប្រជុំប្រចាំខែ មុន និងក្រោយត្រូវបានបញ្ចប់ទំនងប្រភពរៀងនូវស្ទាក់ស្ទើរលាក់លាមបន្តិចដែលថា ៖ យ៉ាងហោចណាស់គឺលោកបណ្ឌិត គុណ ញឹម បានទទួលស្រោមសំបុត្រពីមេគយគ្រប់ច្រក គ្រប់ប៉ុស្តិ៍ មិនតិចជាង១០ម៉ឺនដុល្លារនោះទេដែលការងារនេះគេខ្សឹបឡើងថា ៖ វាជាទម្លាប់កូនចៅស្គាលមេ ឫក៏យកគាប់យកគួរជាមួយមេដើម្បីអោយបាននូវរក្សាតំណែងកន្លែងដើមបានយូរងាយស្រួលប្រព្រឹត្តអំពើពុករលួយបានតទៅទៀត ។
ប្រភពនូវបានខ្សឹបទម្លាយអោយដឹងទៀតថា ៖ គឺមេគយតាមប៉ុស្តិ៍ បានបង់លុយតាមទម្លាប់ចាស់ តាមតូច តាមធំ តាមតិច តាមច្រើន ចាប់ពី១០០០ ដល់៥០០០ ឬ១០០០០ដុល្លារ អាមេរិកក្នុងម្នាក់ៗ ។ ហើយបើមេគយច្រកណាមិនសូវមានរឿងអាស្រូវទេនោះគឺបង់លុយធម្មតា ដូចអ្វីដែលធ្លាប់បង់ធ្វើជារៀងរាល់ខែ ។
ប៉ុន្តែផ្ទុយទៅវិញប្រសិនបើជាមានកំហុសហើយត្រូវសារព័ត៌មានចុះផ្សាយវិញ គឺដាច់ខាតមន្ត្រីគយនោះត្រូវតែដាក់លុយក្នុងស្រោមសំបុត្របង់ជាបន្ថែម ហើយថែមទាំងមានការដោះសារជារបាយការណា លុប្ប៊ីភូតកុហកណាយ៉ាងសមរម្យទៀតផង បើពុំដូច្នេះទេ នឹងត្រូវរបូតតំណែងជាមិនខាន ។
ជុំវិញបញ្ហាដូចមានការលើកឡើងពីសំណាក់ប្រភពមន្ត្រីបែបនេះ មានន័យថា ៖ លោក បណ្ឌិត គុណ ញឹម ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតះមេគយលោក ប៉ែន ស៊ីម៉ន យ៉ាងខ្លាំងដៃ ១ គុណ នឹង ៣ ដងទៅទៀត ដែលបញ្ហានេះ គួរតែលោក ឱម យ៉ិនទៀង ដែលជាទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនត្រូវ នឹងមើលរំលងនោះទេ ។
ប្រភពពីឈ្មួញម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួនបានបង្ហើបឲ្យដឹងទៀតថា ៖ ក្រោយពេលលោក គុណ ញឹម ក្លាយជាអគ្គនាយកគយភ្លាមៗគឺ ពួកគេធ្លាប់បានចូលទៅជួបលោក គុណ ញឹម ដើម្បីសុំទំនាក់ទំនងសម្រួលដល់ការងាររកស៊ី ដូចអ្វីដែលធ្លាប់ធ្វើជាមួយលោក ប៉ែន ស៊ីម៉ន។ ហើយកន្លងមកពួកគេធ្លាប់ដាក់ស្រោមសំបុត្រឲ្យតែត្រឹម ៣០០០ទៅ៥០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែសម័យលោក គុណ ញឹម វិញត្រូវចំណាយដល់ពី ១០០០០ទៅ២០០០០ដុល្លារ ឯណោះ។
បញ្ហានេះបានធ្វើឲ្យឈ្មួញម្ចាស់ក្រុមហ៊ុននិងឧកញ៉ាមួយចំនួនកំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំងព្រោះត្រូវចំណាយច្រើនសម្រាប់លោក គុណ ញឹម ដែលជាអគ្គនាយកគយថ្មីនោះយ៉ាងច្រើនលើស ទម្លាប់សឹងថា មិនអាចទទួលយកបានកុំគិតថារកស៊ីផ្លូវនោះកុំអីទម្លាយរឿងធំបែកមេក្របីអោយណាណីតែម្ដង ។
តាមប្រភពពីមន្ត្រីគយមួយចំនួនបានលើកឡើងឲ្យដឹងទៀតថា ៖ ដូចជាការក្នុងការផ្លាស់ប្ដូរតំណែងមេគយ មន្ត្រីតាមប៉ុស្តិ៍ និងតាមច្រកគោលដៅនានាម្ដងៗ នឹងកាលពីពេលថ្មីៗកន្លងទៅនេះគឺលោក គុណ ញឹម បានប្រើឧបាយស្ទីល ចាស់ ថ្មី ក្នុងការគោះចាប់ជម្រឹតអោយបង់លុយដាក់ស្រោមសំបុត្រអោយខ្លួនក្រោមពាក្យថា ៖ ខ្លួនឯងស្អាតស្អមមិនទទួលការសូកប៉ាន់ទេ ដែលមានន័យថាខ្លួនអនុវត្តន៏កំណែរទម្រង់ផ្ទៃក្នុងគយបាន ១០០% ។ ប៉ុន្ដែធាតុពិត នូវពីក្រោយការដោះដូរមន្ត្រីគយម្ដងៗ គឺជាឱកាសដែលលោកមេគយធំបានទទួលការគ្រប់ទឹកយ៉ាងត្រូវប៉ាន់បំផុត ។
មិនតែប៉ុណ្ណោះ តាមប្រភពបានលើកឡើងទម្លាយទៀតថា ៖ នូវពីក្រោយទទួលបានផលប្រយោជន៍មិនតិចនេះ តាមពិតគឺបែកធ្លាយថា ៖ ប្រពន្ធរបសលោកបណ្ឌិតគុណញឹមជាអ្នកកំពុងលូកដៃចូលកិច្ចការនូវពីក្រោយលោកប្ដី យ៉ាងគឃ្លើនបំផុត។ បានន័យថា ៖ លោកប្ដីផ្កាយបី ប្រពន្ធផ្កាយប្រាំ ដែលសូម្បីគណះចាត់តាំងគយជានាយរងអគ្គនាយកដ្ឋានគយណាក៏គ្មានសិទ្ធិហ៊ានស្មើដោះដូរបាន ហើយបើមន្ត្រីគយណាដែលចង់ទៅកាន់ប៉ុស្តិ៍ល្អរកចំណូលបានច្រើន គឺត្រូវតែទំនាក់ទំនងជាមួយប្រពន្ធលោក គុណ ញឹម ប្រាកដជាបានសម្រេចព្រោះលោក គុណ ញឹម ធ្វើតាមតែប្រពន្ធរបស់ខ្លួនបង្វិលឆ្វេងស្ដាំដូចមេអាប៉ោង អ៊ីចឹង ។ ហេតុនេះហើយទើបបានជាមេគយតាមប៉ុស្តិ៍មួយចំនួនពេលទៅកន្លែងថ្មីភ្លាមបានចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយគៀបសង្កត់កូនចៅក្រោមឱវាទយ៉ាងទទឹងទិសដើម្បីស្រង់ដើមទប់ទល់នឹងការចំណាចពុករលួយទៅលើលោក គុណ ញឹម និងជំទាវធំប្រពន្ធរបស់គាត់ ។
ពាក់ព័ន្ធ នឹងករណីពុករលួយជាខ្សែបណ្ដោយរបស់ខ្លួននេះ គេមិនស្ឃឹមថាលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ដែលជាមនុស្សស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រាប់នោះគេមិនមានជំនឿថា ៖ នឹងហ៊ានចាត់ការពួកម៉ាក ឫដកតំណែងលោក គុណ ញឹម នោះទេ ។
ជាពិសេសទៅទៀតគេក៏គ្មានស្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង នឹងហ៊ានចាត់ការបង្ក្រាបអំពើពុករលួយរបស់លោក គុណ ញឹម ដែលកំពង់តែព័ទ្ធខ្លួននោះក៏ព្រោះតែលោក គុណ ញឹម និងជំទាវប្រពន្ធ ជាមិត្តស្និទ្ធរបស់លោក អូនព័ន្ធមុនីរ័ត្ន នោះ ដូច្នេះហើយបានជាក្រុមមន្ត្រីបានលើកឡើងថាគ្មាននរណាទេ ក្រៅពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអាចបង្ក្រាបអំពើពុករលួយជាខ្សែបណ្ដោយចាក់ស្រេះយ៉ាងស៊ីជ្រៅ នៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននោះ ។
ព្រោះថាពួកនោះហើយដែលជាអ្នកជាន់ឈ្លីកំណែទម្រង់លើការប្រមូលពន្ធយ៉ាងពេញបន្ទុកនោះ ៕ ដោយ ត្មាត ក្រុង