​លោក ហ៊ុន សែន រអ៊ូរទាំ​ថា ៖ ពួក​តិរច្ឆានអស់នោះ នៅតែ​ប្រមាថ​ហៅ​ខ្ញុំ​ថា ៖ «​អា​ខ្វាក់​» !

​ថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​ថ្អូ​ញ​ថ្អែ​រ​អះអាងថា ៖ ការរើសអើង​ជនពិការ​នៅតែ​បន្ត​កើតមាន ដោយសារ​ថា​សូម្បី​តែ​រូបលោក ក៏​កំពុង​ទទួល​រង​នូវ​ការប្រមាថ​ផងដែរ ពី​មនុស្ស​មួយក្រុម​ដែរ​ដែល​តែង​ហៅ​លោក​ថា ៖ « អា​ខ្វាក់ » ហើយ​លោកនាយក​រដ្ឋមន្ត្រី​បាន​ហៅ​ក្រុម​អ្នក​ទាំងនោះ​បក​វិញ​ថា​ជា « ពួក​តិរច្ឆាន » ។​

ការ​ប្រតិកម្ម​របស់​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​លើក​ឡើង​ថ្លែង​ប្រាប់​ក្រុម​កីឡាករ​ជនពិការ ក្នុងជំនួប​មួយ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៨ ខែ សីហា នេះ​ទៀត​ថា ៖  ជនពិការ​គ្រប់រូប​មិនត្រូវ​អស់សង្ឃឹម​ក្នុង​ជីវិត​ទេ ។​

មិនតែប៉ុណ្ណោះ​លោក ហ៊ុន សែន បាន​ថ្លែង​ទៀតថា ៖  រូប​លោក​ក៏​ជា​អ្នក​ពិការ​មួយ​រូប​ផងដែរ ប៉ុន្តែ​លោក​ថា លោក បាន​រំដោះ​ប្រទេស​ពី​របប​មានផ្ទះ​អត់​មនុស្ស​នៅ មាន​ផ្លូវ​អត់​មនុស្ស​ដើរ កសាង​ប្រទេស​រហូត​មាន​ការរីកចម្រើន​ដូច​បច្ចុប្បន្ន ។ ហើយ​លោក ហ៊ុន សែន ក៏​ បន្តថា ទោះជា​បែប​នេះ​ក្តី ក៏​ពួក​តិរច្ឆាន​មួយចំនួន​នោះ នៅតែ​ប្រមាថ​រូប​លោក​ពី​ពិការ​ពិការភាព​នេះ​ផងដែរ ។​

​លោក​បន្ដថា ៖ « បើ​ទោះបីជា​យើង​ពិការ​សេរី​រាង្គ ប៉ុន្តែ​យើង​មិន​បាន​ពិការ​ផ្លូវ​ចិត្ត​នោះ​ទេ ។ ហើយ ខ្ញុំ​ចង់​ការពារ​ជនពិការ​ទាំងឡាយ​ពី​ការប្រមាថ​ពី​សំណាក់​អ្នក​ដទៃ ។ ឯ​ខ្ញុំ​ទទួល​ការប្រមាថ​ច្រើនណាស់​ហើយ​ហើយ​ខ្ញុំ​ក៏​កំពុង​ទទួល​ការប្រមាថ​ពី​ពួក​តិរច្ឆាន នោះ​ច្រើន​ហើយ ដែល​ធ្លាប់​បាន​បន្ត​ប្រមាថ​មក ចំពោះ​ខ្ញុំ​ពាក្យ « អា​ខ្វាក់ » ពាក្យ​អា​កម្បុត ពាក្យ​អា​ក្បាក់ ពាក្យ​អាគ អា​ថ្លង់ គឺជា​ពាក្យ​ប្រមាថ​ធ្ងន់ធ្ងរ​ណាស់ ដែល​សូម្បី​ជា​ព្រះ​ជា​ម្ចាស់ ក៏​មិន​អាច​អត់អោន​ឲ្យបាន​ដែរ » ។​

ទោះជា​យ៉ាងណា​នៅក្នុង​ពិធី​នោះ លោក ហ៊ុន សែន ក៏​បាន​ឧបត្ថម្ភ​ប្រាក់​មួយ​ចំនួន ដល់​កីឡាករ ជនពិការ ដែល​ទទួលបាន​ជ័យលាភី និង​រួម​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កីឡាករ​ដែល​ត្រៀម​ចេញ​ទៅ​ប្រកួត​ព្រមទាំង​ថ្លែង​បែប​លើកទឹកចិត្ត​ថា ៖ លោក​នឹង​នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង​ដល់​ជនពិការ ដើម្បី​ឲ្យ​ពួកគេ​អាច​ពង្រឹង​ជំនាញ មាន​វិជ្ជាជីវៈ មាន​ប្រាក់​ចំណូល​សម្រាប់​ប​ចិញ្ចឹមជីវិត បាន​ដូច​មនុស្ស​ដែល​មាន​កាយសម្បទា​មាំមួន​ផងដែរ​។​

ផ្ទុយទៅវិញ ​ទោះ​យ៉ាងណា ក៏​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​ទទួល​ការគាំទ្រ​ពី​សំណាក់​ក្រុម​ជនពិការ​ផងដែរ ប៉ុន្ដែ​សម្រាប់​ក្រុម​សង្គម​ហ្វេ​ស​បុក​វិញ​នៅ​តែ​ចាត់ទុកថា ៖ វា​ជា​ឈុត​ឆាក​រំលើកគុណ ទាមទារ​យកគុណស្រ័យ​ពី​អតីតះ មកដល់​បច្ចុប្បន្ន​ដែល​គុណ​នោះ​មិន​អស់ មិន​ហើយ នឹង​មិន​ចេះ ឈរ​ឈប់​សោះ គុណ​នោះ ។ ហើយ​ដែល​មកទល់ពេលនេះ គេ​គិត​ថា ៖ គុណ​នោះ វា​ល្មម​ទូទាត់ លាត់​សើយ ទ្វេរ​សង​ទៅ សង​មកវា​ល្មម​ចប់​សង​ហើយ ៕

 

 

hunsen_koemsokha