មាន​ករណី​បង្ហើប​ថា ៖ ក្រុមហ៊ុន ហង្ស របស់​ឧត្តមសេនីយ៍ ឡៅ តុង​ហាន ប្រើ​អំណាច​នាំចូល​គ្រឿងសំណង់​គេចពន្ធ តាម​ច្រក​ជ្រៃ​ធំ ត្រូវ​គ្នា​ជាមួយ​មេ​គយ​គ្មាន​នរណា​ហ៊ាន​ប៉ះ !

​កណ្តាល ៖​ថ្មីៗ​នេះ មាន​ករណី​បង្ហើប​ថា ៖ ក្រុមហ៊ុន ហង្ស របស់​ឧត្តមសេនីយ៍ ឡៅ តុង​ហាន បាន​នឹង​កំពង់តែ​ប្រើ​អំណាច​នាំចូល​គ្រឿងសំណង់​គេចពន្ធ តាម​ច្រក​ជ្រៃ​ធំ ត្រូវរ៉ូវ​គ្នា​ជាមួយ​មេ​គយ គ្មាន​ជំនាញ នរណា​ហ៊ាន​ប៉ះ សូម្បី​បន្តិច !

​តាម​សមត្ថកិច្ច​តូចតាច​បាន​លួចខ្សឹ​បឲ្យដឹងថា​៖ ក្រៅពី​មាន​ក្រុម​មេ​ឈ្មួញ​ជាច្រើន​នាក់​ដែល​សុទ្ធសឹង​ជា​ក្រុម​ឈ្មួញ​នាំ​ទំនិញ​លោតឆ័ត្រ ក្នុងនោះ​ក៏​មាន​មេ​ឈ្មួញ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ហង្ស របស់​ឧត្តមសេនីយ៏ ឡៅ តុង​ហាន តែមួយគត់​លេចធ្លោ​ជាង​គេ​ខាង​នាំ​ទំនិញ​គេច​ពន្ធ​លោតឆ័ត្រ ឫ​បង់ពន្ធ​តែ​១០%​ត្រូវរ៉ូវ​ជាមួយ​លោក មេ​គយ​ច្រកទ្វារ មួង រ៉ា បាន​កំពង់តែបន្ត​នាំចូល​នូវ​ទំនិញគេចពន្ធ​តាម​ច្រក​ជ្រៃ​ធំ​ជា​ប្រចាំ​រាល់​យប់​រាល់ថ្ងៃ​មិន​រំខាន​សមត្ថកិច្ច ហើយ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​រាប់​សឹប​លាន​ដុល្លារ ។

​បើ​តាម​ករណី​ជាក់ស្តែង​ដែល​ក្រុមហ៊ុន ហង្ស របស់​មន្ត្រី​យោធា​ក្នុង​ជួរ​អង្គរក្ស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លេចធ្លោ​តែ​ខាង​គៃបំបាត់​ពន្ធ​រដ្ឋ ដូច​បុគ្គល​ឧត្តមសេនីយ៍ ឡៅ តុង​ហាន នោះ គឺ​បាន​រកស៊ី​ខឹលខូច​នាំចូល ទំនិញ​បង់ពន្ធ​មិន​គ្រប់ ស្ទើរតែ​គ្រប់​រូបភាព ដូចជា​ប្រភេទ​ពន្ធ​ថ្លៃៗ គ្រឿង​សំណង់ គ្រប់​ប្រភេទ​មក​ពី​ប្រទេស​វៀតណាម ដោយ​បន្លំ​ជា​ទំនិញ ថោកៗ​ក្រោមរូបភាព​ឃុប​ឃឹត​មកពី​ប្រទេស​ចិន  ដែល​គ្មាន​មន្ត្រី​ជំនាញ ឬ សមត្ថកិច្ច​ណា​មួយ​ហ៊ាន​ប៉ះពាល់​កា​រកស៊ី​ខុសច្បាប់​ឬ​ត្រួតពិនិត្យ​ទំនិញ​ខុស​ច្បាប់​របស់​ឧត្តមសេនីយោធា ឡៅ តុង​ហាន ម្តងណា​ឡើយ សូម្បី​តែ​ដើរ​ទៅ​ក្បែរ​ទូក ឬ​ឡាន​ដឹកទំនិញ របស់​ក្រុមហ៊ុន ហង្ស សឹង​មិន​ហ៊ាន​ហើបមាត់​ផង ព្រោះ​តែ​ខ្លាច​មេ​ហៅ​ទៅ​សួរនាំ ។

​មិនតែប៉ុណ្ណោះ ប្រភព​ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​អោយដឹងទៀតថា ៖ ប្រការ​ដែល​ក្រុមហ៊ុន លោក​ឧត្តមសេនីយ៍ ឡៅ តុង​ហាន  អាច​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្តបាន​នោះ គឺ​មកពី​មាន​ការឃុបឃិត​បើកដៃ​ពី​សមត្ថកិច្ច ជាច្រើន​ឆ្នាំ​មកហើយ ។
​ដែល​ធាតុពិត​ក្រុម​អាជ្ញាធរ​ដែល​បានរួម​ដៃ​ឃុប​ឃឹត​ទាំងនោះ មាន​ជា​អា​ទ៌ ប្រធាន​ស្នាក់ការ​មាត់​ច្រក​ទ្វារ​មេ​អន្ដោ​ប្រវេ​ស្ដ​ន៏ ក្រុម​ជំនាញ​ចម្រុះ មេ​គយ​ច្រកទ្វារ និង​ការ​បើកភ្លើង​ខៀវ​ពី​សំណាក់​មេ​សាខាគយ​ខេត្ត​កណ្ដាល  វូ វណ្ណា ជា​នាយ​ជំនាញ​ជាដើម ទើបបាន​ជា​ក្រុមហ៊ុន ហង្ស របស់ លោក​ឧត្តមសេនីយ៍ ឡៅ តុង​ហាន  អាច​រកស៊ី​បែប​ពាល​ដឹកជញ្ជូន​ទំនិញ​គ្រឿងសំណង់ យ៉ាង​ខុស​ច្បាប់​មក​ពី​ប្រទេស​យួន ចូល​ស្រុក​ខ្មែរ​បាន តាម​ច្រក​ជ្រៃ​ធំ តាមតែ​ទំនើងចិត្ត​បាន​នោះ ។​

​ជាងនេះទៅទៀត រឿង​គៃបំបាត់​ពន្ធ​រដ្ឋ​ដោយ​រលូន​នោះ​ក៏​មាន​ការលើកឡើង​ពី​ប្រភព​ទម្លាយ​អោយដឹង​ទៀត​ថា ៖ រឿង​ទំនិញគេចពន្ធ​ដែល​មិន​បង់ពន្ធ ជូន​រដ្ឋ ឫ​បង់​តែ ២០ ទៅ ៣០% ភាគរយ នោះ​គឺ​អាស្រ័យ​មាន​ការឃុបឃិត​បើកភ្លើង​ខៀវ​ចែក​ផលប្រយោជន៍ ជាមួយ​ជំនាញ​គយ មេ​ស្នាក់ការ​អន្ដោ​ប្រវេ​ស​ន៏ សមត្ថកិច្ច ពាក់ព័ន្ធ​ចម្រុះ​ដែល​មាន​មុខ​ប្រចាំការ​នៅ​ប៉ុស្ដិ​ច្រកទ្វារ​អន្ដរជាតិ​ជ្រៃ​ធំ និង​តាម​ដងផ្លូវ​ជាតិ​លេខ​២១​បេ នោះឯង ។

​ជា​ការកត់សម្គាល់​រាល់​ទំនិញ​ដែល​ក្រុមហ៊ុន ហង្ស របស់​ឧត្ដម​សេនី​យ៏ ឡៅ តុង​ហាន អាច​នាំ​ចូល​តាម​ច្រក​ជ្រៃ​ធំ​ដំណើរការ​ទៅ​បាន​ក៏​អាស្រ័យ​មានការ​បើកភ្លើង​ខៀវ​ពី​លោក​នាយគយ  វូ វណ្ណា ទើប​ទំនិញ​ខុសច្បាប់​មានដូចជា ដែក ឥដ្ឋ​ការ៉ូ ក្បឿង ស៊ីម៉ងត៍  និង​សម្ភារៈ​សំណង់ មានតម្លៃ​ផ្សេងៗ​ទៀត​ត្រូវបាន​ដឹក ឆ្លងកាត់​ពី​ទឹកដី​យួន ចូល​ទឹកដី​ខ្មែរ តាម​ច្រក​ជ្រៃ​ធំ មក​លើក​ដាក់​នៅ​ទីតាំង​ផែ​ផ្ទាល់ខ្លួន​របស់​លោក ឡៅ តុង​ហាន ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​ជំនាញ គយ ច្រកទ្វារ មួង ដា​រ៉ា សូម្បី​បន្តិច​នោះទេ !  ហើយ មេ​ឈ្មួញ​ក៏​បន្ត ដឹកជញ្ជូន​ទំនិញ​ខុស​ច្បាប់​ទាំងនោះ​តាម​រថយន្ត​យ​ក្សធំៗ ចូលទៅ​ក្នុង​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ ២១ បេ បាន​ធ្វើ​ឧ្យិ​ខូច​ផ្លូវ  និង​បាក់​ស្ពាន​លូ បំផ្លាញ​ផ្លូវជាតិ ២១B ជា​បន្តបន្ទាប់  ប៉ុន្ដែ​គេ​ពុំ​ដែល​ឃើញ​មានមុខ​ក្រុមហ៊ុន​នោះ​សង​សំណង​ធ្វើ​ជាតិ​ម្ដងណា​ឡើយ ។ ហើយ​ដែល​បញ្ហា​នេះ​មិនគួរបើ លោក អូន ព័ន្ធមុនីរ័ត្ន  ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មើលរំលង​បញ្ហា​នេះ​ទេ ។

​ជា​ពិសេស​បញ្ហា​រឿង​ធំ​មួយ​ទៀត​ដែល​លោក គុណ ញឹម ផង​ដែរ​មិន​គួរ នឹង​មើលរំលង​ផង​នោះ គឺ​ការ​អសម័ត្ថភាព​របស់​មេគយ​ច្រកទ្វារ មួង ដា​រ៉ា ដែល​ជា​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដុះ​ស្លែ​គ្មាន​កំណែទម្រង់​លើ​ការប្រមូល​ពន្ធ​សូម្បី​បន្តិច​សោះ ក្រោម​ការបញ្ជា​ពី​មេ​សាខាគយ​ខេត្តកណ្ដាល វូ វណ្ណា ផងដែរ ។ ហើយ​ដែល​គួរតែ​ថ្នាក់លើ​ពិនិត្យឡើងវិញ ។ ព្រោះ​ប្រភព​ច្រកទ្វារ​ខ្លះៗ​បាន​អះអាង​ឲ្យដឹងថា ៖ រាល់​ទំនិញ​ដែល​លោកនាយ ឡៅ តុង​ហាន នាំ​ចូល​តាម​ច្រក​ជ្រៃ​ធំ ទាំងអស់ គឺ​បាន​ប្រើ​អំណាច​ទៅ​បង់ពន្ធ​មិន​គ្រប់ ឫ​បង់​តែ​ត្រឹម ២០ ទៅ ៣០%​ភាគរយ​ប៉ុណ្ណោះ​ដើម្បី​ចែករំលែក​ភាគហ៊ុន​ជាមួយគ្នា នឹង​ជំនាញ​។ ហើយ​ក្រៅពី​នោះ​គឺ​ហូរ​ចូលទៅ​ក្នុង​ហោប៉ៅ របស់​មន្រី​ជំនាញ និង​មន្ត្រី​គយ​ពុករលួយ​ជា​មេ​ស្នាក់ការ​ច្រកទ្វារ និង​នាយ​សាខា​ខេត្ត​កណ្ដាល វូ វណ្ណា ជាដើម ។ ហើយ​ដែល​ព័ត៌មាន​ជា​បឋម​នូវ​ល្ងាច​នេះ​ការិយាល័យ​របស់​យើង​ពុំ​អាច​ទំនាក់ទំនង​សួរ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​បានឡើយ ៕​     ដោយ ស្ទាំង ស ជ្រៃ​ធំ​

 

 

hb_ap_oy