​សារ​គំរាម​បក្ខ​ប្រឆាំង​បន្ដ ៖ លោក ហ៊ុន សែន ថា​បើ​ផ្ទេរអំណាច​គឺ​ផ្ទេរ​ឲ្យ កូន ចៅ គណះបក្ខប្រឆាំង​របស់​លោក មិនមែន​បក្សប្រឆាំង ទេ !

សារ​គំរាម​បក្ខ​ប្រឆាំង​បន្ត ៖ នាយករដ្ឋមន្ដ្រី​កម្ពុជា​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​នោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​បាន​ប្រកាសថា​៖ បើ​មាន​ការផ្ទេរអំណាច​គឺមាន​តែ​ផ្ទេរ​ឲ្យទៅ​កូនចៅ​នៃ​គណបក្ស​រប​ស់​លោក មិនមែន​ផ្ទេរ​ឲ្យទៅ​គណបក្សប្រឆាំង​នោះ​ទេ​។​ តាម​លោក ហ៊ុន សែន​ថ្លែង​ពាក្យ​នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​មួយ ជាមួយ​គ្រីស្ទបរិស័ទ​នៅ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៧​កន្លងមក ។

​ក្រៅតែពី​ព្រមាន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ហើយ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក៏​បាន​ប្រកាសថា ៖ បើសិន​កម្ពុជា​មាន​ការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​មែន​នោះ​លោក​ថា​គឺមាន​តែ​កូនចៅ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ​ជា​អ្នក​គួរ​ដឹកនាំ​ប្រទេស​បន្ដ មិនមែន​គណបក្សប្រឆាំង​នោះ​ទេ ។​

មិនតែប៉ុណ្ណោះ​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ដ​ថ្លែងថា​៖ «​អ្នក​ឯង​ថា​ខ្ញុំ​ក្រាញ​អំណាច តែ​ខ្ញុំ​បន្ត​អំណាច​ទេ ប៉ុន្តែ​អ្នកឯង​ទេ​ដែល​មក​ដណ្តើម​អំណាច​គ​ណ​បក្ស​ប្រជាជន​បន្ត​ការអភិវឌ្ឍ​និង​សន្តិភាព​។

កុំ​សង្ឃឹមថា​បាន​ទៅ​លើ​អ្នកឯង​ឲ្យសោះ​។ បើ​គេ​ផ្ទេរ គឺ​ផ្ទេរ​ឲ្យ កូន​ទេវត្តា​ហើយ ហើយ​គណបក្ស​ប្រជាជន ក៏​នឹង​ផ្ទេរ​ទៅ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​របស់​បក្ស​ដែរ​»​។​

ផ្ទុយទៅវិញ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ៖ លោក​មិន​ចាប់អារម្មណ៍​ខ្វល់ នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន ទេ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឃុំ​សង្កាត់ ទៅ​ដើម្បី​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី ទើប​ធ្វើឲ្យ​សង្គម​ជាតិ​មាន​សន្តិភាព​សុខ​ស្ងប់​នោះ ។​

​ឯ​សាស្ដ្រាចារ្យ​នយោបាយ​លោក​សូរ​ចន្ថា​វិញ​យល់ថា ៖ ការលើកឡើង​របស់ លោកនាយក​រដ្ឋមន្ដ្រី​ជា​ទស្សនៈ​ហួស​សម័យ​ទៅ​ហើយ​ដោយ​ថា ៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ​បណ្ដា​គណបក្ស​អាច​ចូលរួម​ការបោះឆ្នោត​ដោយ​ស្មើភាព ដើម្បី​ប្រកួតប្រជែង ទៅ​ដឹកនាំ​រដ្ឋាភិបាល ន្ន​ពោល​គឺ​មិនមែន​ផ្ទេរ​អំណាច​បន្ដទៅ​កូនចៅ​របៀប​បក្ខពួកនិយម​លើក​បន្តុប​គ្នា​ដូច​បច្ចុប្បន្ន​នោះ​ទេ ! ។ ហើយ​លោក​បន្ដថា ៖ លោក​ថា អ្នក​នយោបាយ​នៅ​កម្ពុជា គួរ​គោរព​ឆន្ទៈ និង​ការចង់បាន​របស់​ពល​រដ្ឋ ទើប​ជា​ការល្អ​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​

​គួររំលឹកថា ៖ លោក ហ៊ុន សែន បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ដ្រី​ជា​លើកដំបូង​ចាប់ពី​ឆ្នាំ​១៩៨៥ ដល់​១៩៩១​។ ប៉ុន្ដែ​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣ និង​១៩៩៨ លោក​បាន​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ទី​២ ក្នុង​រដ្ឋាភិបាលចម្រុះ​នីតិកាល​ទី​១ ដោយ​កាលណោះ​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត តែ​លោក ហ៊ុន សែន ក៏​នូវតែ​មិន​ព្រម​ប្រគល់​អំណាច​ទាំងស្រុង​ទៅឲ្យ​គណបក្ស​រាជានិយម​នោះ​ទេ និយាយ​រួម​គឺ​បាន​ងឿក​ក្រាញ​អំណាចរ​ហូត​បាន​ទទួល​តំណែង​ជា​នាយក​រដ្ឋ​មន្ត្ដី​ក្បាលម៉ាស៊ីនពីរ គឺ​ទី​១ ស្ដេច នរោត្តមរណឫទ្ធិ និង​ទី​២ គឺ​លោក ហ៊ុន សែន នោះឯង ដែល​គេ​ហៅថា ៖ រដ្ឋាភិបាល ក្បាល​នាគ កន្ទុយ​ដំរី ៕
​ដោយ ស​ជាតិ​