លោក ហ្វីល​រ៉ូ​ប៊ឺត​សុន​(PhilRobertson) ( Human Rights Watch )​បន្ត​រិះគន់​ទាមទារ​ឲ្យ​លោក ទៀ បាញ់ លាលែង​ចុះចេញ​ពី​តំណែង​មក​ធ្វើ​ជា​ឧបករណ៏​របស់លោក ហ៊ុន សែន វិញ​ទៅ​ដើម្បី​កុំអោយ​ប្រឈម នឹង​ការបោះឆ្នោត​សកល​ខាងមុខ !

រាជធានី​ភ្នំពេញ ៖ មុន​ការបោះឆ្នោត​ពីរ​បី​ថ្ងៃ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ នឹង​ក្រុម​អ្នកវិភាគ​បានចាត់ទុក​ការគំរាមកំហែង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ដែ​ថា ៖ នឹង​វៃ​បំបាក់​ធ្មេញ​ជន​ណា​ដែល​ហ៊ាន​តវ៉ា នឹង លទ្ធផល​បោះឆ្នោត​។ ហើយ​ដែល​បញ្ហា​នេះ​ត្រូវបាន​គេ​ចាត់​ថា ៖ ធ្វើឡើង​ផ្ទុយ​ពី​ច្បាប់ និង ខុស​ពី​វិជ្ជាជីវៈ​របស់​យោធា ឫ ក្រសួង​ការពារជាតិ ។ ប៉ុន្ដែ​ដោយឡែក​បញ្ហា​នេះ​វិញ ឯ​មន្ត្រីជាន់ខ្ពស់​របស់​គ​ណះ​បក្ខ​ប្រជាជន ដែល​ជ្រក​ក្រោម​ការងារ​ជា់ន់ខ្ពស់​រដ្ឋាភិបាល​បែរ​ជា​អះអាង​ថា ៖ សម្ដី​របស់​លោក ទៀ បាញ់ គឺ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​បំផុត ។​ហេស៎ ដែល​ស្ដាប់ទៅ​មាន​អត្ថន័យ​ជា​នាយ​ជាន់ខ្ពស់​របស់​យោធា​បែរជា​គំរាម​រក​វាយបំបាក់​ធ្មេញ​ប្រជាពលរដ្ឋ​ទៅ​វិញ ។

​ផ្ទុយទៅវិញ បើតាម​លោក​នាយករង​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch)  លោក ហ្វីល រ៉ូ​ប៊ឺត​សុន (PhilRobertson) បែរ​ជា​ប្រត្តិកម្ម​តបត​យ៉ាងខ្លាំង ថែមទាំង​បាន​ទាមទារ​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែល​ជា​រដ្ឋមន្ត្រី​របស់​ក្រសួង​ការពារជាតិ នោះ គួរតែ​ចុះចេញ​ពី​តំណែង រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ សិន ចាំ​មក​ធ្វើ​ជា​ឧបករណ៍​ផ្ទាល់​របស់​លោកនាយ​ករដ្ឋ​
​មន្ត្រី ហ៊ុន សែន វិញ​ប្រសើរ​ជាង​ដើម្បី​កុំអោយ​គេ​ចោទប្រកាន់​ថា ៖ យក​កម្លាំង​យោធា​មក​រំលោភ​ធ្វើ​ការងារ​ខុស​តួនាទី​នោះ​។​

​មិនតែប៉ុណ្ណោះ បើ​តាម​លោក ហ្វីល រ៉ូ​ប៊ឺត​សុន នូវបាន​បន្ធែម​ការរិះគន់​ទៀតថា ៖ « លោក ទៀ បាញ់ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ មិន​ត្រូវ​ជាប់​ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ស៊ីវិល ឬ​ការធ្វើ​បាតុកម្ម​របស់​ជ​ន​ស៊ីវិល​នោះទេ » ។ កត្តា​សម្ខាន់​នោះ ក្រុម​យោធា​ត្រូវ​តែ​នៅ​អព្យាក្រឹត្យ​មិន​លម្អៀង ហើយ​ផ្ដោតទៅលើ​អ្វី​ដែល​ជា​ការងារ​របស់​ខ្លួន​ខាង​កិច្ចការ​ការពារ​ប្រទេស​ពី​ការឈ្លានពាន​របស់​ប្រទេស​ដទៃ នោះ​ជា​ការត្រឹមត្រូវ​មិនមែន​មក​ធ្វើ​ជា​ញញួរ​ដើម្បី​វាយប្រហារ​ក្រុមអ្នកតវ៉ា​ដោយ​សន្តិវិធី​នោះឡើយ​។​
តំណាង​សីទ្ទិមនុស្ស​រូប​នោះ​លោក រ៉ូ ប៊ើត​សុន បន្តថា ៖ ខ្ញុំ​គិតថា លោក ទៀ បាញ់ គួរតែ​មើល​ពី​លក្ខខណ្ឌ​ការងារ​របស់​ខ្លួន​ម្ដងទៀត​ផង​។
​ប្រសិនបើ​ការងារ​របស់​គាត់​គ្រាន់តែ​ធ្វើ​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ គួរតែ​ផ្ដាច់ខ្លួន​ចេញពី​ការប្រើ​កងកម្លាំង​យោធា​ដើម្បី​ទៅ​វាយប្រហារ​ក្រុមអ្នកតវ៉ា​ទៅ​មិន​ល្អ​ទេ បញ្ហា​ដូច្នេះ​គាត់​គួរតែ​ចុះចេញ​ពី​តំណែង​ហើយ​ទៅ រក​ការងារ​ថ្មី​ធ្វើ​វិញ​ទៅ ។​

​គួរតែ​រំលឹកថា ៖ ការ​ថ្លែង​របស់​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ រូបនេះ ធ្វើឡើង​ក្រោយ​ពី​លោក ទៀ បាញ់ បាន​គំរាម​ជា​សាធារណៈ​ថា នឹង​វ៉ៃ​ជន​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​នឹង​លទ្ធផល​ក្រោយ​ការបោះ​ឆ្នោត​ឲ្យ​បែក​ធ្មេញ​តែម្តង​។​
​ជា​ការបញ្ជាក់​របស់លោក ទៀ បាញ់ ព្រមាន​នាពេលនោះ​គឺ​ស្មើ​មាន​អត្ថន័យ​ថា ៖ លោក​មិន​អាច និង បណ្ដែតបណ្ដោយ​ឲ្យមាន​កា​រ​តវ៉ា​ណាមួយ​ក្រោយ​ការបោះឆ្នោត​អាច​កើតឡើង​បាន​ទៀត​នោះទេ​៖« ពេល​ដែល​បោះឆ្នោត​ចាញ់ហើយ គឺ​មិន​ព្រម​ចាញ់​ទេ ចេញមក​ព្រោងព្រាត​មក​ទាមទារ​នេះ ទាមទារ​នោះ ដាក់​បែក​ធ្មេញ​ឥឡូវ​ហើយ លើក​នេះ​មិន​ទុក​ទេ ប្រាប់​ឲ្យ​ហើយ គឺ​និយាយ​គ្នា​ត្រង់​អ៊ីចឹង​តែម្ដង ថា​ម៉េច​ថា​ចុះ រឿង​ពិត​ត្រូវ​និយាយ​គ្នា​អ៊ីចឹង មិន​អុន​ញ្ញាត​ជាដាច់ខាត »​។​

​តបត​នឹង​ការ​ប្រត្តិកម្ម​ខាងលើ​លោក ហ្វីល រ៉ូ​ប៊ឺត​សុន នូវ​បាន​អះអាង​រិះគន់​ទៀតថា ៖ ការព្រមាន​របស់​លោក ទៀ បាញ់ នោះ គឺ​កំពង់តែ​ដើរ​ផ្ទុយ​ពី​គន​លង​គោលការណ៍​ប្រជាធិបតេយ្យ នាង​បាន​ផ្ទុយ​ពី​កតិកាសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង សិទ្ធិ​បញ្ចេញមតិ​នយោបាយ និង​ជា​ការគំរាមកំហែង​ដល់​នីតិរដ្ឋ​របស់​កម្ពុជា​ទាំងមូល​ទៀតផង ។ ប៉ុន្តែ​ផ្ទុយទៅវិញ​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែង​ការពារ​ចាត់ទុក​ការ​គំរាម​របស់លោក ទៀ បាញ់ ធ្វើឡើង​ដោយ​ត្រឹមត្រូវ​ក្នុង​កិច្ច​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​បច្ចុប្បន្ន ៖ «​កងកម្លាំងប្រដាប់អាវុធ​គឺ​ជា​កងកម្លាំង​របស់​ជាតិ​។ អ៊ីចឹង​ពេលណា គណបក្ស​ណាមួយ​ជាប់​ឆ្នោត​បាន​បង្កើត​រាជ​រដ្ឋាភិបាល​ទៅ​ជា​រាជរដ្ឋាភិបាល​របស់​ជាតិ​។ អ៊ីចឹង​ហើយ​កងទ័ព​ជាតិ​ត្រូវតែ​ការពារ​រាជរដ្ឋាភិបាល​របស់​ជាតិ​។ គាត់​និយាយ​ត្រឹមត្រូវ​តាម​តួនាទី​កងកម្លាំងប្រដាប់អាវុធ​របស់​ជាតិ​។ គាត់​មិន​បាន​គំរាមកំហែង ឬ​មាន​ចេតនា​អាក្រក់​ណាមួយ​ទេ គឺ​ថា​ចង់​ទប់ស្កាត់​រាល់​បាតុភាព​អសកម្ម​ទាំងឡាយណា​ដែល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​»​។​

​ដោយឡែក ទោះបីជា​ប្រឈម និង ការរិះគន់​នោះ​ជា​យ៉ាងណា​ក៏ អ្នកឃ្លាំមើល​សង្គម​បាន​ហៅ នឹង​ចោទប្រកាន់ថា ៖ គឺជា​ការ​គំរាម​ពី​សំណាក់​លោក ទៀ បាញ់ ថា​ជា​ការរំលោភ​អំណាច និង​រំលោភ​ដល់​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ដែល​មាន​អំណាច​ក្នុង​ការរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​ប្រទេសជាតិ មុន​ការបោះឆ្នោត​សកល​កន្លងមក ។​
​ប្រឈម​កន្លងមក​តាម​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បាន​ប្រាប់​តាម​វិទ្យុ​អាស៊ីសេរី អោយដឹងថា ៖ សារ​ព្រមាន​អំពី​ការប្រើ​អំពើហិង្សា​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុ​ជា នោះ គឺជា​សារ​បែប​ញុះញង់ បង្ក​ភាពចលាចល​ដល់​សន្តិសុខ ជាតិ មួយ​ដែល​គួរតែ​ដាក់ទោស ។ ប៉ុន្ដែ​ក្រោម​អំណាច​បច្ចុប្បន្ន​គាត់​មិន​មាន​ទោស​ទេ ។​

​លោក​អនុមន្ដ្រី​សិទ្ធិ​មនុស្ស​ដដែល​នូវ​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ចាត់វិធានការ​ទៅលើ​បញ្ហា​នេះ​ជា​បន្ទាន់​ដើម្បី​រក្សា​ភាពស្ងប់ស្ងាត់​នៅមុន​ការបោះឆ្នោត​ក្រោយ​ការបោះឆ្នោត នឹង អាណត្ត​ការបោះឆ្នោត សកល​ជាតិ​នៅពេល​ខាងមុខ​៖ « នេះ​ជា​ការ​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ , នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​» ដែល​គេ​គួរតែ​ពិនិត្យ​ឡើងវិញ​។​

​មិនតែប៉ុណ្ណោះ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន និង កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​១៩៩៨ ដើម្បី ដកចេញ​នឹង យោធា​ត្រូវ​តែ​រក្សា​អព្យាក្រឹតភាព​របស់​ខ្លួន​ក្នុង​មុខ​តួនាទី​ជា​សកម្មភាព​ការងារ ការពារជាតិ ។ ហើយ​ហាមឃាត់​ដាច់​ការប្រើ​មុខងារ និង​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​ក្នុង​សកម្មភាព​គណបក្ស​នយោបាយ​បរទេស​ដូចដែល​នូវ​បណ្ដារ​ប្រទេស​សកលលោក​នានា គឺ​គ្រប់​ផ្នែក​ប្រដាប់អាវុធ​យោធា​ត្រូវបាន​ដាក់​ទុកជា អព្យាក្រឹត្យភាព ៕​    ​ដោយ សាកល​

 

laomonghay_teabanh