ក្រសួងមហាផ្ទៃ និង អង្គភាព​ប្រឆាំង​អំពើពុករលួយ ហាក់​គ្មាន​ចេតនា​ស៊ើបអង្កេត​រឿង​មន្ត្រី ជំនាញ​ជិត​៣០​ស្ថាប័ន​ដេកចាំ​យក​លុយ​ពី​ឈ្មួញ​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​ស្ទឹងត្រែង​ជា​យូរ​ឆ្នាំ !

ស្ទឹងត្រែង ៖ ប្រភព​មន្ត្រី​ដឹង​ហេតុ​ការ​ស្អាតស្អំ​បាន​ទម្លាយ​អោយដឹងថា ៖ ថ្មីៗ​នេះ​ក្រសួង​មហាផ្ទៃ ក៏​ដូច​ជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ មកទល់ពេលនេះ តាម​ការសង្កេត​គេ​ពុំ​ឃើញ ឫ​ហាក់​មាន​ចេតនា ឫ​ក៏​រួមដៃគ្នា​ចុះ​បិទបាំង​ករណី​បែកធ្លាយ​បញ្ជី​ឈ្មោះ​របស់​ក្រុមមន្ត្រី សមត្ថកិច្ច​ជំនាញ អាជ្ញាធរ និង ក្រុម​ជំនាញ ជាច្រើន​អ្នក​ទៀត​ដែល​ពាក់ព័ន្ធ​ដេកចាំ​កើប​យកលុយ​បទល្មើស​ព្រៃឈើ​ជា​យូរ​ឆ្នាំ​ជា​ថ្នូរ និង​ការ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​ដុះ​ស្លែ​ក្នុង​ខេត្ត​ស្ទឹងត្រែង​នោះ ។​

​គួររំលឹកថា ៖ ករណី​បែកធ្លាយ​បញ្ជីរ​ឈ្មោះ​របស់​ក្រុម​មន្ត្រី​ពុករលួយ​ជាច្រើន​នាក់​ដែល​មាន​ឈ្មោះ​សុទ្ធតែ​ក្រុម​មន្ត្រី​ជំនាញៗ ប្រចាំ​តំបន់ ប្រចាំខេត្ត ប្រចាំ​ទិស រហូត​រាប់សឹប​រយ​នាក់ ជាង​៣០​ស្ថាប័ន​នេះ ។ ហើយ​ដែល​ត្រូវបាន​គេ​រាយការណ៍​តាម​បញ្ជី​បែកធ្លាយ​ថា ៖ ពួក​ក្រុម​មន្ត្រី​ពុករលួយ​របស់​អាជ្ញាធ​រ​ខេត្តស្ទឹងត្រែង​ទាំងអស់នោះ មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ទៅ​នឹង​ជំនួញ​បទល្មើស​ព្រៃឈើ​ដ៏​យូរ​ឆ្នាំ​ទទួលយក​លុយ​សំណូក​ប្រចាំខែ ជា​ថ្នូរ នឹង​ការ​មិន​បង្រាប​បទល្មើស​ព្រៃឈើ ប្រឆាំង និង​កំណែទម្រង់ ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​យ៉ាង​ចេញ​មុខ​បំផុត​។

​តាម​ប្រភព​មន្ត្រី​ធំ​ដដែល​នូវ​បានបង្ហាញ​ទៀតថា ៖ មិនថាតែ​ក្រុមមន្ត្រី​អាជ្ញាធរ ក្រុមមន្ត្រី​ប្រដាប់អាវុធ ឫ​ក៏​ក្រុម​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង​នោះទេ គឺ​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ទទួល​សំណូក​ពីក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ ខុស​ច្បាប់​ទាំងអស់ ។​

​បើ​តាម​ប្រភព​បាន​បង្ហើប​អោយដឹងទៀតថា ៖ ក្រុមមន្ត្រី​ដែល​មានឈ្មោះ​មុខមាត់​ទទួល​សំណូក និង ការ​មិន​បង្ក្រាប​ជំនួញ​បទល្មើស​ព្រៃឈើ​ទៅ​លក់​នៅ​ព្រំដែន​យួន​ជាមួយ​ក្រុម​ឈ្មួញ​នោះ មាន​រាប់សឹប​រយ​នាក់​ដែល​ជំនាញ​ខ្លះៗ មាន​ចាប់​ពី​មួយ ទៅ​បួន ប្រាំ​នាក់ មាន​ប្រធាន​អនុប្រធាន និង​សមាជិក ផង ជា​អា​ទ៏​ចាំ​ទទួល​លុយ​ប្រចាំខែ​ពី​មេ​ឈ្មួញ ចាប់ពី ៖  ពី​១០​ម៉ឺន​រៀល រហូត​ទៅ​ខ្ទង់​រាប់សឹប​ម៉ឺន ដុល្លារ និង​រាប់សឹប​ម៉ឺន​រៀល​ប្រចាំខែ និង រាប់​សឹប​លាន​រៀល មួយ​ជើងៗ ប្រចាំថ្ងៃ ឫ​ជាន់​ក្បាល​ឡាន រាប់​ក្បាល​ឡាន​យកលុយ​តែម្ដង ដោយ​មិន​ខ្វល់​ពី​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ឫ​អនុវត្ត​ន៏​កំណែទម្រង់​ដែល​រដ្ឋាភិបាល​ដាក់ចុះ អោយ​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ ។

​មិនតែប៉ុណ្ណោះ តាម​ចំនួន​តួលេខ​ដែល គេ​ទម្លាយ​ចេញ​ពី​បញ្ជីរ​ឈ្មោះ​ក្រុម​ឈ្មួញ​បាន​បង់លុយ​ប្រចាំខែ ប្រចាំ​ជើង​នោះ​មានដូចជា ៖ សម្រាប់​រថយន្ត​ប្រភេទ​សាំ​យ៉ុង​មួយគ្រឿង ដឹកឈើ​ចេញពី ស្រុក​សៀម​ប៉ាង​ឆ្លងកាត់ ទី​រួម​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅកាន់​ចំណុច​ចាំ​ទទួល​ទិញ​ស្រែ​ពក រវាង​ព្រំប្រទល់​ខេត្ត​ស្ទឹង ត្រែង​-​រតនគិរី  ៖  ១-​ត្រូវ​បង់លុយ​ឲ្យ​អភិបាលនៃ​គណៈ អភិបាលស្រុក​សៀម​ប៉ាង ក្នុង​១​រថយន្ត​ពីមុន​តម្លៃ​ត្រឹម​១០០​ដុល្លារ បច្ចុប្បន្ន​លោក អភិបាល​ស្រុក​តម្រូវឲ្យ​បង់​១​រថយន្ត​សាំ​យ៉ុង ចាប់ពី ១៥០ ទៅ​២០០​ដុល្លារ ។​
២-​ក្រុម​សមត្ថកិច្ច​ស៊ីវិល​ស្រុក​អនុប្រធាន​,​ប្រធាន​មន្ទីរ​ជំនាញ ១០០,២០០​ដុល្លារ តាម​ឋានានុក្រម​តូច​ធំ​ជំនាញ​។
៣-​លោក ជា សំណាង (​សមត្ថកិច្ច​ប្រដាប់អាវុធ​) ១០០​ដុល្លារ ។​
៤-​ផ្នែក​នាយ​សឹក​រង ១៥​ម៉ឺន​រៀល ។
៥-​បរិស្ថាន​ស្រុក​៦​ម៉ឺន​រៀល ។
៦-​បរិស្ថាន​ខេត្ត ១៥​ម៉ឺន​រៀល ។
៧-​នគរបាល សេដ្ឋកិច្ច​ខេត្ត ១៥​ម៉ឺន​រៀល ។
៨-​អធិការ នគរបាល​ស្រុក​សៀម​ប៉ាង ១០០​ដុល្លារ ។
៩-​ជំនាញ​មន្ទីរ​អធិការកិច្ច​១៥​ម៉ឺន​រៀល ។
១០- ក្រុម​ប្រដាប់អាវុធ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប៉ុស្ដី ពាក់ព័ន្ធ​ដែល​ឆ្លងកាត់​គ្រប់​ទីកន្លែង ចាប់​ពី​ស្រុក​សៀម​ប៉ាង​ដល់​ស្រែ​ពក ប៉ុស្តិ៍​មួយ ១០​ម៉ឺន​រៀល ។
១១-​នាយ​ផ្នែក​រដ្ឋ  បាល​ព្រៃឈើ​សៀម​ប៉ាង​៣០​ម៉ឺន​រៀល​, ១០០​ដុល្លារ​។
១២-​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​នីមួយៗ ១៥​ម៉ឺន​រៀល ។​
១៣.​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ចាប់ពី ១០០​ដុល្លារ ឡើង​ទៅ​រាប់សឹ​បពាន់​ដុល្លារ ដល់​រាប់សឹប​ម៉ឺន សែន​ដុល្លារ (​ហាងឆេង​មិន​ទៀង ទាត់​ទៅតាម​ចំនួន​ជើង និង ប្រភេទ​ក្បួន​ឡាន​ដឹក​ឈើ​តូច ធំ ដឹកឈើ តិច​ច្រើន​ទៀត ) ។​
១៤-​នាយៗ​ទាហាន​តាម​ព្រំដែន បូក​ជាមួយ នាយ​យោធា​ខេត្ត​ប្រចាំការ​នៅតាម​ព្រំដែន ចាប់ពី ១២​ម៉ឺន  ទៅ ២០​ម៉ឺន​រៀល ។​
១៥-​នគរបាល​វរ​ការពារ​ព្រំដែន​ចាប់ពី ៥០​ម៉ឺន​រៀល​ទៅ ២០០​ដុល្លារ ។​
១៦-​តាម​នាយ​ស្នាក់ការ និង នាយ​ដឺ​បេរ៏ ១០​ម៉ឺន រៀល ។​
១៧-​នាយ​នគរបាល ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ប្រចាំ​ទិស ១០ , ២០​ម៉ឺន​រៀល (​ហាងឆេង​មិន​ទៀង ទាត់​ទៅតាម​ចំនួន​ជើង និង ប្រភេទ​ក្បួន​ឡាន​ដឹក​ឈើ​តូច ធំ ដឹកឈើ តិច​ច្រើន​ទៀត ) ដូច​តែ​គ្នា ។ ហើយ​ឯ (​កូនចៅ​ឈរ រាប់​ក្បាល​រថយន្ត​យកលុយ ១០​ម៉ឺនៗ​រៀល​) ហើយ​ឯ​ឈ្មោះ ហែម សុ​មុនី ហៅ ម៉ៅ ជា​មេ​នគរបាល​សេដ្ឋកិច្ច​ក្រសួង ប្រចាំ​ទិស ឈរជើង​នៅ​ទីនោះ កំណត់​យក​១​រថយន្ត តាម​ក្បាលវ៉ាល់ តាម​អំពើ​ចិត្ត ចាប់ពី ៣០​ម៉ឺន​រៀល​ទៅ ១០០​ដុល្លារ ។​
១៨-​មន្ទីរ​កសិកម្ម​ខេត្ត ៥០​ម៉ឺន​រៀល​ទៅ ២០០​ដុល្លារ ។​
១៩-​សមត្ថកិច្ច​ប្រដាប់អាវុធ​ឈ្មោះ M-7 យក​មួយ​រថយន្ត​៣០០ , ៥០០ , ១០០០​ដុល្លារ និង​ក្នុង​នោះ​ឮ​ថា​ដល់ដៃ​ព្រះរាជអាជ្ញា​ក្នុង​មួយ​រថយន្ត ២០​ម៉ឺន​រៀល​ផង ។
២០.​ក្រុមមន្ត្រី​ជំនួយការ​ខេត្ត​,​ក្រឡាបញ្ជី​តុលាការខេត្ត​ពីរ បីនាក់ ម្នាក់ៗ ១០​ម៉ឺន​រៀល ។​
២០-​សមត្ថកិច្ច​ក្រុង​ស្ទឹងត្រែង ទាំង​ស៊ីវិល និង​ប្រដាប់​អាវុធ​ចម្រុះ​១​រថយន្តៗ ៣០​ម៉ឺន​រៀល ទៅ ១០០​ដុល្លារ ។​
២១-​នាយទាហាន​ដឺ​បេរ៏ និង​នាយ​ផ្នែក​ចារកិច្ច​ប្រចាំខេត្ត មួយ​រថយន្ត​៥០​ម៉ឺន​រៀល ទៅ ១០០​ដុល្លារ ។
២២​លោកនាយៗ​ជា​មេ​ខេត្ត​មួយ​រថយន្ត​២៥០​ដុល្លារ​រង​ខេត្ត​ខ្លាំង​ខ្សោយ​ហ៊ាន​ចេញ​មុខ ១០០,២០០​ដុល្លារ ។ ហើយ​ក្នុងនោះ​កូនជឹង​ជំនួយការ ឫ​ថ្នាក់​លេខា​ខេត្ត​ជា​អ្នក​ចេញមុខ ទទួល​លុយ​សំណូក តាមរយះ មេការ​ឈើ ដែល​ជា​នាយទាហាន នាយ​អាវុធហត្ថ​រង​ថ្នាក់​ខេត្ត​ជា​អ្នកសម្របសម្រួល (​ដោយ​ដាក់​បំរាម​គំរាម​មិន​អោយ ឫ​ហាម​ដាច់ខាត​មិន​ឲ្យ​ឈ្មួញ​និយាយ​ថា​បង់លុយ​ឈើ​ឲ្យ​ចៅហ្វាយខេត្ត​ជាដាច់ខាត ) និង មាន​ការប្រែប្រួល​ទៅ​តាម​ប្រភេទ​ឈើ​របស់​ក្រុម​ឈ្មួញ​ស្របច្បាប់ ( រាប់សឹប​រយ ដល់​ពាន់​ដុល្លារ ) ខុសច្បាប់ ក្នុង​ខេត្ត ៥០០,១០០០​ដុល្លារ និង ក្បួន​ឈើ​ខុសច្បាប់ ឆ្លង​ខេត្ត  ១៥០០០ , ២០០០០ ដល់​សែន ដុល្លារ ។​
២៣.​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និង ប្រធាន​តុលាការខេត្ត មាន​របប​សូកប៉ាន់​លើស និង ប្រហាក់ប្រហែល និង គ​ណះ​អភិបាលខេត្ត​ស្ទឹងត្រែង ផងដែរ (​ដោយ​ដាក់​បំរាម​គំរាម​មិន​អោយ ឫ​ហាម​ដាច់ខាត​មិន​ឲ្យ​ឈ្មួញ​និយាយ​ថា​បង់លុយ​ឈើ​ឲ្យ​ដូចគ្នា ) និង មាន​ការប្រែប្រួល​ទៅ​តាម​ប្រភេទ​ឈើ​របស់​ក្រុម​ឈ្មួញ​ស្របច្បាប់ ( រាប់សឹប​រយ ដល់​ពាន់​ដុល្លារ ) ខុសច្បាប់ ក្នុង​ខេត្ត ៥០០,១០០០​ដុល្លារ និង ក្បួន​ឈើ​ខុសច្បាប់ ឆ្លង​ខេត្ត  ៣០០០០, ៥០០០០ ដល់ ១០០០០​សែន​ដុល្លារ ។ ( ហើយ​ចំពោះ​ប្រអប់​នេះ គឺ​មាន​អំណាច​ស្រដៀងៗ​គ្នា និង អភិបាលខេត្ត និង នាយៗ​ភូមិភាគ ក្រុម​បង្ក្រាប​ចម្រុះ និង តំណាង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ផងដែរ សុទ្ធតែ​មាន​ចំណែក​បង់​ផ្លូវ​ប្រចាំខែ​ខ្ពស់ៗ​មិន​ធម្មតា​ទេ ។​

​ជាក់ស្ដែង​ចំពោះ​ករណី​បែប​នេះ​សង្គ្រៀម នៃ​ការទទួល​សំណូក​មិន​ស្មើ​គ្នា​កន្លងមក​គឺ​ចេះ​តែ​កើត​មាន​ជានិច្ច ប្រទាញប្រទង់​គ្នា​ជាមួយ​អភិបាលរង​ខេត្ត និង​គ​ណះ​អភិបាលខេត្ត នាយ​ភូមិភាគ​ខ្លះៗ ពី​នាយ​អាវុធហត្ថ​ខេត្ត​ផង ពី​ស្នងការ​ខេត្ត​ផង និង​ពី​ក្រុម​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ផង​ក្រឡុក​ក្រុម​ឈ្មួញ​ឡើង​វ៉ល់ ។ ហើយ​និង​ជួន​កាល​ទៀត​រឿង​បទល្មើស​ព្រៃឈើ​ដ៏​ធំ ដែល​គេ​រួមដៃគ្នា​បិទបាំង​ថ្នាក់លើ​មិន​អោយ​ដឹង​នេះ​ត្រូវ​បែកធ្លាយ​ប្រភព​ដល់​ក្រុម​សហ​ភត្ត​រះ​អ្នកកាសែត​ទូ​រទ​ស្សដឹង ។​

​យោង​តាម​ករណី​ដ៏រ​កាំរ​កុស​នោះ​គឺជា​ការទម្លាយ​របស់​ប្រភព ៖​ព្រោះថា​ខាង​ណា ឫ​ក៏​ចៅហ្វាយខេត្ត ព្រម​បើកភ្លើង​ខៀវ​ឲ្យ​ឈើ​ចេញ​ហើយ​តែ​ខាង អភិបាលរង និង​ក្រុម​ជំនាញ​ដែល​មាន​អំណាច​ផ្សេងៗ​មិន​បាន​លាភ​ស​ក្ការ ឫ​បាន​តិចតួច​ក៏​នាំ​ទាហាន​ទៅ​បង្អើល​ក្រុម​ឈ្មួញ​ឈើ​បង្កើត​ឲ្យមាន​បញ្ហា​ស្មុគស្មាញ​ដល់​ឈ្មួញ​ឈើ​ចំណាយ​ក្រៅ​ខ្ទង់​បន្ថែមទៀត ឫ​ក៏​ខ្ចីដៃ​អ្នក​សារព័ត៏មាន​បំបែករឿង​ចោល​តែ​ម្ដង​។​

​ដូច​ជា​ការ​បែកធ្លាយ​ពុករលួយ​របស់​ក្រុមមន្ត្រី​អជ្ញាធរ​ជាមួយ​ឈ្មួញ​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​នៅ ខេត្ត​ពោធិសាត់ កំពង់ឆ្នាំង និង តាម​ដង​ផ្លូវជាតិ​លេខ​០៥ កន្លងមកនេះ ជា​ឧទាហរណ៏​ស្រាប់ ។ ហើយ​ដែល​គេ​សង្ស័យថា ខេត្ត​បន្ត​អាច​ជា​ខេត្ត​ព្រៃឈើ​តាម​បណ្ដោយ​ព្រុំដែន​យួន​ពីរ​បី​ទៀត​ក៏​អាច​ថា​បាន ដែល​ប្រភព​កំពង់តែ​អះអាង​ទម្លាយ​ថា ៖ គឺ​មាន​មេ​អាវុធហត្ថ​ខេត្ត ស្នងការ​ខេត្ត និង​គ​ណះ​អភិបាលខេត្តមួយ ពីរ នោះ កំពង់តែ​ប្រព្រឹត្ត​ខ្លួន​ពាល​យ៉ាង​អនាធិបតេយ្យ​បំផុត មិន​ត្រឹមតែ​លួច​គៃបំបាត់​ពន្ធ​រដ្ឋ​ជាមួយ​ឈ្មួញ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដាក់​កម្លាំង​រំលោភ​កាប់​ឈូសឆាយ​យក​ដី​លើ​ដែន​ព្រៃ​ព្រះរាជក្រឹត្យ តំបន់​ព្រៃឈើ​ហាមឃាត់ និង​តំបន់​ព្រៃ​សហគម​ន៏ ជាមួយ​ឈ្មួញ​ឈើ​ធំៗ​អស់​នោះ​ទៀត​ផង ។ ហើយ​ដែល​មកទល់ពេលនេះ​សូម្បី​តែ​ក្រុម​សហគម​ន៏ ជនជាតិ​ដែលជា​ម្ចាស់​ទឹក​ដីធ្លី​សហគម​ន៏​ពិតប្រាកដ​នោះ​ស្ទើរតែ​អត់​ទ្រាំ​លែង​បាន ដោយសារ​ស្ទើរតែ​អស់​ដី​ធ្វើ​ព្រៃ​សហគម​ន៏​ជនជាតិ កសិកម្ម​ចិញ្ចឹម​ឆ្នាំង​ចល័ត​១​ឆ្នាំ​ពីរ​ឆ្នាំ​ពី​ភូមិ​មួយ​ទៅ​តំបន់​ជនជាតិ​មួយ​ទៀត​នោះ ។​

​តាម​ការកត់សម្គាល់​ជា​ទូទៅ​ក្នុង​មួយ​យប់​មាន​រថយន្ត​សាំ យ៉ុង​ដឹកឈើ​ចាប់ពី​៦​ទៅ​៧​គ្រឿង ឬ​១០​គ្រឿង ចេញ​ពី​សៀម​ប៉ាង​ទៅ​ស្រែ​ពក ។  ដោយឡែក បើ​មេ​ឈ្មួញ​នៅ​ក្នុង​ខេត្ត​វិញ គេ​ឃើញ ដឹក​ចេញ​ទាំង​យប់​ទាំង​ថ្ងៃ មាន​ប្រមាណ​ពី ១០​ទៅ​១២​សាំ​យ៉ុង ដោយ​គេ​គ្រាន់​តែ​ប្រើ   រូបភាព​បង្កប់​ឈើ​ត្រឹម​កញ្ចក់ បន្លំ​ជា​ប្រភេទ  រថយន្ត​ដឹក​អ្នកដំណើរ ទេសចរណ៍​ឬ​រថយន្ត ឈ្នួល ក្នុងនោះ​គេ​បង់​ឲ្យ​សមត្ថកិច្ច​ដែល  ពាក់ព័ន្ធ​នៅក្នុង​ខេត្ត ក្នុង​មួយ​ស្ថាប័ន​ពី​៣០ ទៅ​៥០​ដុល្លារ​សម្រាប់​១​រថយន្ត (​ចេញពី  ខេត្ត​ទៅកាន់​ស្រែ​ពក​) ជាប្រចាំ និង​យ៉ាង​មមាញឹក​ទាំង​យប់​ទាំង​ថ្ងៃ ដែល​គ្មាន​ការ​ទប់​ស្កាត៉​ទាល់តែ​សោះ​ក្រៅពី​អង្គុយចាំ​រាប់​ក្បាល​ឡាន​យកលុយ​នោះទេ ។

​ឯ​ចំពោះ​ក្រុម​សមត្ថកិច្ច ចម្រុះ​ផ្ទៃ​ប្រទេស និង​ក្រុមនគរបាល​ក្រសួង​មហាផ្ទៃ​ផង​ដែរ ដែល​ចុះ​ទៅ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​គឺ​សុទ្ធតែ​មាន​ចំណែក​ទទួលបាន​សំណូក​យ៉ាង​គាប់ចិត្ត​ជាទីបំផុត​។ ហើយ​ឯ​មុខសញ្ញា​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​នៅ​ខេត្ត ស្ទឹងត្រែង​រួម​មាន ៖
១-​ឈ្មោះ កាំ​ង ,២-​ឈ្មោះ​ទូ ,៣-​ឈ្មោះ ដុង​,៤-​ឈ្មោះ បូរី , ៥-​ឈ្មោះ ខៀន ,៦-​ឈ្មោះ  គ្នី (​អតីត​មេកា​រយាយ​ព្រឿង​) ។ ក្នុង ចំណោម​ឈ្មួញ​ទាំងនេះ ពួកគេ​ក៏​មាន​ភារ  កិច្ច​បន្ថែម គឺជា​អ្នក​រត់ការ​យក​លុយ​ម​ក​បង់ ឲ្យ​សមត្ថកិច្ច អាជ្ញាធរ ជំនាញ ដូច​ការបញ្ជាក់ ខាងលើ ។ មិនតែប៉ុណ្ណោះ ឈ្មោះ​ហែម សុ​មុនី នគរបាល​សេដ្ឋកិច្ច​ក្រសួង ក៏​ជា​អ្នក  ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ខ្មែរ និង​ឈ្មួញ វៀតណាម លើ​ការងារ​រត់ការ​យក​លុយ​បង់ ឲ្យ​សមត្ថកិច្ច ជា​លក្ខណៈ​ចំហរ ។​

​មកទល់ពេលនេះ បើ​ទោះ​ជា​ករណី​ខាង លើ​មិនទាន់​ជា​ការពិត​ដូច​តួលេខ​នៃ​អំពី​ពុករលួយ​នេះ​យ៉ាងណា​ក៏ដោយ​គួរ​ណាស់​តែ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក៏ដូចជា​ថ្នាក់លើ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវមាន​វិធានការ ស្រាវជ្រាវ​រកឲ្យឃើញ រាល់​អំពើ​ល្មើសច្បាប់ នេះ​ដើម្បី​ទប់ស្កាត់ រាល់​សកម្មភាព​កាប់ បំផ្លាញ​ប្រមូល​ទិញ ដឹកជញ្ជូន និង​នាំ​ឈើ​ចេញ​ក្រៅប្រទេស  ដូច​សព្វថ្ងៃនេះ​។ ហើយ​បើទោះជា​យ៉ាងណា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ខេត្ត​សម្បូណ៍​ឈើ​មួយ​នេះ​បាន​បដិសេធ​ថា​មិនដឹង​អី​ទេ​។

​គួរបញ្ជាក់​ថា រាល់​សកម្មភាព​ដឹកជញ្ជូន ឈើ​ចេញ​ពី​ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ខេត្ត ស្ទឹងត្រែង​យកមក​ស្តុក​ទុក​នៅ​ចំណុច​ស្រែ ពក​គឺមាន​ឈ្មួញ​មួយរូប​ឈ្មោះ ណាក់ (​ហៅ ណាក់​ក្បាល​ធំ​) ជា​សមត្ថកិច្ច​ដ៏​មាន ឥទ្ធិពល​ក្នុង​មុខ​ជំនួញ​ឈើ គាត់​ជា​អ្នក​ទទួល​ទិញ​ផ្តាច់មុខ​មកពី​ខេត្ត​ស្ទឹងត្រែង និង​មក​ពី បណ្តា​ស្រុក​មួយចំនួន នៃ​ខេត្ត​រតនគិរី ហើយ មួយចំនួន​ទៀត​ប្រភេទ​ឈើ​គ្រញូង​មកពី ខេត្ត​ព្រះវិហារ ,​ឧត្តរមានជ័យ ឆ្លងកាត់​ខេត្ត ស្ទឹងត្រែង​យក​មក​កាន់​ចំណុច​ស្រែ​ពក​នេះ​ដូចគ្នា ។ ដែល​តាមរ​បាយ​ការណ៏​បឋម​គឺ​ក្រុមមេ​ឈ្មួញ​បាន​ទម្លាក់​កញ្ចប់​ថវិកា​ជាង​មួយ​លាន​ដុល្លារ​សម្រាប់​ការ​ចរាចរ​បទល្មើស​ព​ព្រៃឈើ​យ៉ាង​ទ្រង់ទ្រាយ​ធំ​នេះ ៕ ដោយ​ស្ទាំង ស​

 

sorkheng_omyentieng_vengsakhon wood_ratanakkri (2) wood_ratanakkri (1)