អ្នកណា​បរិហារកេរ្ដី​នរណា​ដឹង​ហើយ ! «​ដល់ត្រើយ​សើយ​គូទ ពេល​មាន​ទុក​ពឹង​កាសែត​អោយជួយ ពេល​ទទួល​លាភ​សក្ការ​ដល់ត្រើយ​សើយ​គូទ​»​លោក តេង ប៊ុនថុន ស្នងការរង​នគរបាល​ខេត្តរតនគិរី​ប្តឹង​ទម្លាក់កំហុស​លើ​អ្នកកាសែត​ជាច្រើន​នាក់​ពី​បទ​គំរាមកំហែង ហែក​កេរ្ដី !

ពី​ខេត្ត​រតនគិរី ៖ វា​គឺជា​រឿង​ដ៏​ឈឺ​សើច នឹង គួរអោយ​អស់សំណើច​បំផុត ដូច​ពាក្យបុរាណ្យ​លោក​ពោល​ថា ៖ « ពេល​ឈឺ​យក ដំរី បន់ ពេល​ស្រន់ យក​ពងមាន់​ទៅ​សែន » ហើយ​វា​ក៏​មិន​ខុស​ដូច​ពាក្យ​ថា ៖ «​ដល់ត្រើយ​សើយ​គូទ ពេល​មាន​ទុក​ពឹង​កាសែត​អោយជួយ ពេល​ទទួល​លាភ​សក្ការ​ដល់ត្រើយ​សើយ​គូទ​» ពេល​ដែល​ត្រូវរ៉ូវ​ផ្សះផ្សា​គ្នា​ហើយ​បែរ​ជា​លុ​ប្ប៊ី ទម្លាក់កំហុស​ប្ដឹង​អ្នកកាសែត  ។ ហើយ​វា​គឺជា​រឿង​ដែល​ធ្វើអោយ​ក្រុម​អ្នកកាសែត​ជាច្រើន​អង្គភាព បាន​ចុះផ្សាយ​រឿង​អាស្រូវកេរ្ដី  សា​ហាយ​ស្មន់  រំលោភ​សេព​សន្ធ​វះ បទ​ជួយ​ដូរ​ផ្លូវភេទ នោះ ក្នុងនាម​ជួយ ស្ដ្រី​ជា​ជនរងគ្រោះ​ដែល​ត្រូវ​គេ​រំលោភ​បំពាន ហើយ​បោះបង់​ចោល​គ្មាន​ការទទួលខុសត្រូវ​នោះ សោះ !  តែ​ដឹង​អី ក្រោយ​ឆ្លង​ផុត​ពី​ភ័យ​គ្រោះអាសន្ន បែរ​ជា​ត្រឡប់​មក​ប្ដឹង​ក្រុមអ្នកកាសែត​ដែល​មាន​បំណង​ល្អ​ជួយ​ខ្លួន​នោះ​ទៅវិញ  ហេស៎ ! បែបនេះ​វា​មិនមែន​ជា​រឿង​ដ៏​គួរ​ឈឺចាប់​ទេ​ឫ ?

​ជាងនេះទៅទៀត​ជាការ​អាម៉ាស់មុខ​របស់​ក្រុម​អ្នកកាសែត​ជាច្រើន​អង្គភាព​ដែល​ធ្លាប់​បាន​ចេញផ្សាយ​លាតត្រដាង​នូវ​រឿងអាស្រូវ​របស់​លោក តេង ប៊ុនថុន ស្នងការរង​ខេត្ត​រតនគិរី (​ជួយ​ស្ត្រី​រងគ្រោះ​ជា​ដៃគូរ​ឡើង​គ្រែ​របស់គាត់​)​។​

​ផ្ទុយទៅវិញ ដឹងអី​កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ ២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ភាព​ភ្ញាក់ផ្អើល​ជាច្រើន​សម្រាប់​ក្រុម​អ្នកកាសែត បែរជា​ត្រូវ​លោក​សាន​ប៊ុនធឿន ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តរតនគិរី​បាន​ចេញ​ដីកា​កោះហៅ​អោយ​ចូលខ្លួន​ទៅ​បំភ្លឺ ក្នុងនាម​(​ឋានៈ​ជា​សក្សី​) ឲ្យចូល​ទៅ​បំភ្លឺ​ពី​ដំណើររឿង​បទ គំរាមកំហែង និង ហែក​កេរ្តិ៍ នៅ​ថ្ងៃ​ទី ១៣ ខែមិថុនា​២០១៧ ខាងមុខ​នេះ​នៅ​សាលាដំបូង ខេត្ត​រតនគិរី ។​

​គួររំលឹកថា ៖ កាលពី​អំឡុង​ខែ​មិនា ឆ្នាំ​២០១៦ កន្លងទៅ គឺ​លោក តេង ប៊ុនថុន មាន​តួនាទី​ជា​ស្នងការរង​ខេត្ត​រតនគិរី នោះ​ត្រូវបាន​ស្ត្រី​វ័យ ២៧​ឆ្នាំ ម្នាក់​ឈ្មោះ​លី ស្រី​ភាព ជនជាតិ​ខ្មែរ​កាន់​លិខិតឆ្លងដែន​N ០០០៩៦២៦៩ នឹង​កាន់​អត្ត​សញ្ញាប័ណ្ណ​លេខ​១៩០៧១៣៧៣៣ មាន​ទីលំនៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ នោះ បាន​មក​ពឹងពាក់​ពួក​ក្រុម​អ្នកកាសែត​ក្នុង​ពាក្យបណ្ដឹង ថា ៖ « ប្ដឹង » នឹង​បាន​អះអាង​ថា​ប្ដឹង​ឈ្មោះ តេង ប៊ុនថុន ជា​ស្នងការរង​ខេត្ត​រតនគិរី នោះ ។​

​តាមរយះ​ពាក្យបណ្ដឹង​នោះ​រូប​នាង​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នូវ​តុលាការ​ខេត្ត​រតនគិរី ចោទប្រកាន់​លោក​តេង ប៊ុនថុន ស្នងការរង​ខេត្ត​រតនគិរី រួច​ហើយ​កាលពី​រសៀល​ថ្ងៃទី ១៧  ខែ​មិនា ឆ្នាំ ២០១៦ កន្លង​ទៅ​ដោយ​ចោទ​ពី​បទ​លួងលោម​ឆបោក​រូប​នាង​យក​ទៅ​រំលោភ បានសម្រេច​ដោយ​សន្យាថា ៖ នឹង​ផ្តល់​ប្រាក់​ឲ្យ​នាង​ចំនួន​៤០០០$​យក​ទៅ​រក​រកស៊ី ។

​បើ​យោង​តាម​ការប្ដឹង​ចោទប្រកាន់​ពី​សំណាក់​នារី​វ័យក្មេង​ឈ្មោះ លី ស្រី​ភាព នេះ គឺ​បាន​ទាមទារ​ឲ្យ​លោក​ស្នងការរង​រូប​នេះ​ទទួលខុសត្រូវ នឹង ត្រូវ​ផ្តល់​ជា​សំណង​ជំងឺ​ចិត្ត​ចំនួន ១៥០០០$ ( មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ) ជា​សំណង​លួង​ចិត្ត ដើម្បី​បញ្ចប់រឿង​ការជួញដូរ​ផ្លូវភេទ បែប​សា​ហាយ​ស្មន់​លួចលាក់​ដ៏​អាស្រូវ​នេះ​។​

​ផ្ទុយ​ទៅ​វី​ញ​ពាក់ព័ន្ធ នឹង​ការចុះផ្សាយ​តាម​ស្ត្រី​រងគ្រោះ​មក​ពឹងពាក់​ក្រុម​អ្នកកាសែត​ចំនួន​៩​អង្គភាព​នោះ បើ​យោង​តាម​ប្រភព​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​អះអាង​តាម​សំដី​របស់​លោក​ស្នងការ​រង​នោះ​បដិសេធ​ន៏​ថា​៖​ករណី​ការចោទប្រកាន់​របស់​នា​រី​ខាងលើ​នេះ​ពុំមែន​ជា​ការពិត​នោះ​ទេ​ហើយ​បាន​ចោទប្រកាន់​វិញ​ថា​ជា​សកម្មភាព​និង​ទង្វើ​មិន​ពិត ដែល​នាង​បាន​ធ្វើ​គឺ​ជា​អំពើ​ឆបោក​ចង់បាន​ប្រាក់​របស់​លោក​តែ​ប៉ុណ្ណោះ ។​

មិនតែប៉ុណ្ណោះ កាល​នោះ​នារី​វ័យក្មេង​ឈ្មោះ លី ស្រី​ភាព បាន​អះអាង​ថា ៖ គឺ​លោក តេង ប៊ុនថុន ជា​ស្នងការរង​ខេត្ត​រតនគិរី បាន​ចាប់​រំលោភ​បំពាន​មកលើ​រូបរាងកាយ​របស់​នាង​នៅក្នុង​អំឡុង ដែល​នាង​មក​បំរើ​ការងារ​នៅក្នុង​ផ្ទះ​របស់​លោក​ស្នងកា​រ​រូបនេះ ក្នុង​ខេត្ត​រតនគិរី ។​

​បើតាម​ប្រភព​ពី​មន្ត្រី​នគរបាល​ម្នាក់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរថា ៖ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​គេ​ឃើញ​នារី​វ័យក្មេង​ឈ្មោះ​លី ស្រី​ភាព បាន​ចូល​មក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​បាន​ប្ដឹង​ពិតប្រាកដ​មែន​។ ហើយ​ការ​មក​កាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​របស់​នារី​វ័យក្មេង​ខាងលើនេះ គឺ​ក្នុង​បំណង​មក​ប្តឹង​ដល់​លោក​ស្នងការរង តេង ប៊ុនថុន ឲ្យ​សងជំងឺចិត្ត​ជា​ប្រាក់​ចំនួន ៤​ពាន់​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ជា​ថ្នូរ នឹង ការរំលោភបំពាន​លើ​រូបរាងកាយ​របស់​នាង ក្នុង​អំឡុង​ពេល​នាង​មក​បំរើ​ការងារ​នៅក្នុង​ផ្ទះ​របស់​លោក​ស្នងកា​រ​រង​ម្នាក់នេះ ។​

​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​ខាងលើ​នេះ​លោក តេង ប៊ុនថុន​ស្នងការរង​ខេត្ត​រតនគិរី បាន​ប្រាប់​ការិយាល័យ​យើង​អោយដឹងថា ៖ រឿងរ៉ាវ​ខាងលើ​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចោទប្រកាន់​ខាងលើ​ឡើយ ។ ដែល​លោក​ស្នងកា​រង​រូបនេះ​បាន​លើកឡើង​ថា ៖ ព្រោះតែ​ស្ត្រី​ខាងលើ​នេះ​បាន​ទូរស័ព្ទ​មក​សុំ​ទារប្រាក់​ពី​លោក​ចំនួន ៤​ពាន់​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​បើសិនជា​លោក​មិន​អោយ​ទេ​ស្ត្រី​រូបនោះ នឹង ប្ដឹង ថែមទាំង​បាន​គំរាម​បង្ហោះ​រឿងនេះ តាម​ប្រពន្ធ័​សង្គម​ហ្វេស​បុក ទៀតផង ។ ហើយ​ដល់​ពេល​លោក​មិន​អោយ ស្រាប់តែ​នាង​បង្ហោះ​មែន ហើយ​ថែមទាំង​បាន​អោយ​អ្នកកាសែត​ព្រោងព្រាត​ចុះផ្សាយ​ទៀតផង​។​

​សំដី​ដដែល​លោក​បាន​បញ្ជាក់​ត​ថា ៖ ករណី​ដែល​នាង​ឈ្មោះ លី ស្រី​ភាព បាន​ទូរស័ព្ទ​គំហែង​លោក​ទាមទារ​ប្រាក់​នេះ លោក​បាន​កំពង់តែ​ដាក់​ពាក្យបណ្តឹង ហើយ នឹង បាន​ចេញ​ដីកា​កោះហៅ លើក​ទី​១ ហើយ​តែ​នាង​មិន​ទទួលយក ហើយ​ពេលនេះ​បាន​ចេញ​ដីកា​កោះហៅ​លើក​ទី​២​ទៀតហើយ ។​

​មកដល់​ពេល​នេះ​គេ​ពុំទាន់​បាន​ទទួលព័ត៎​មាន​អ្វី​ពី​តុលាការ​នូវឡើយ​ក្រៅពី​លិ​ខិត​កោះហៅ​ក្រុមអ្នកកាសែត ចំនួន ៩ អង្គភាព​អោយ​ចូល​ខ្លួន​បំភ្លឺ មាន ដូចជា ១.​ប្រធាន​សមាគម​ន៏​សារ​ព័ត​មាន អ្នកឃ្លាំមើល លោក ទូច ណូ​រ៉ា ២.​លោក គឹម សារឿ​ន  ប្រធាន​សមាគម​ន៏​អ្នក​សា​ព័ត​មាន​ប្រជាធិបតេយ្យ ៣. លោក ស្រី ជ័យ ចាន់​ដាវី ចាងហ្វាង​កាសែត សេរីភាព​ខ្មែរ ៤. លោក ឃួន រដ្ឋា  ចា​ហ្វាង​កាសែត ម្ចាស់​ស្រុក ៥. កាសែត​កំណើត​ថ្មី នឹង ក្រុមអ្នកកាសែត ៤ អង្គភាព​កាសែត​ផ្សេងៗ​ទៀត ដែល​សុទ្ធតែ​ត្រូវ​មាន​ឈ្មោះ​អោយ​ចូល​បំភ្លឺ​នូវ​តុលាការ​ក្នុង​ខែ ថ្ញៃ​តែ​មួយ ។​

​ជុំវិញ​បញ្ហា​ដំបៅ​មិន​ឈឺ​យក​ឈើ​ចាក់​នេះ រឿង​រលុប​បា់ត់​ការ​អាម៉ាស់មុខ​ដល់​ទៅ​ជាង​មួយ​ឆ្នាំ​នេះ ហើយ​គាស់​ប្ដឹង​យក​មក​បន្ដ​បញ្ហា​នេះ​ត្រូវបាន​គេ​យល់ថា ៖ លោក ស្នងកា​រង តេង ប៊ុនថុន ហាក់ដូចជា​យក​របស់​លាមក់​មក​ប៉ាត​មុខមាត់​ខ្លួនឯង​អោយ​ស្អុយ ។ ហើយ​មិនតែប៉ុណ្ណោះ
​មន្ត្រីនគរបាល​ដែល​ដឹង​រឿង​ក្នុង​ខេត្ត​នេះ​ក៏​បាន​រិះគន់​លើកឡើង​ផងដែរ​ថា ៖ ប្រឈម​នឹង​រឿង​មិនល្អ​បែបនេះ គេ​គួរតែ​ជីក​ក​ប់ប់​ចោល ឫ​បំបាត់​មិន​អោយ​គេ​ដឹង​មិនមែន​សុខៗ ទៅ​គាស់​ខ្មោច​អោយ​ស្អុយ​អសោច​ចេញ​ក្រៅ​នោះទេ ! មាន​តែ​មនុស្ស​ដែល​ល្ងង់​បំផុត ទើប​ធ្វើ​រឿង​បែបនេះ ។ ហើយ​វា​មិន​ត្រឹមតែ​ធ្វ​អោយ​មាន​រឿងអាស្រូវ​លេ​ឮ ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រឈម​ការស៊ើបអង្កេត​ពី​នាយ​អង្គភាព មហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង ច្បាប់​អាជ្ញា​កម្ម​បទល្មើស​ព្រុំ​ទណ្ឌ​ជួញដូរ ផ្លូវភេទ ទៀតផង ។ ហើយ​ដែល​មកទល់ពេលនេះ ការិយាល័យ​របស់​យើង​នូវ​ពុំទាន់​បាន​ការបំភ្លឺ​បែប​ណាមួយ​ពី​សំណាក់​លោក ស្នងកា​រង​ខេត្ត​រតនគិរី តេង ប៊ុនថុន នូវឡើយ ៕
​ដោយ  ស្នាយ ពល

 

img20170606a2