សង្ឃឹមថា រដ្ឋមន្ត្រី ក្រសួង កសិកម្ម ចាត់វិធានការ បំបែកសំណុំ រឿងពុក រលួយ ដ៏ធំ នៃការ លក់ជីជំនួយ របស់ជប៉ុន នៅ ខេត្តបាត់ដំបង

20131101a

ពាក់ព័ន្ធនឹង មន្ត្រីតូចតាច ម្នាក់ ក្នុងមន្ទីរ កសិកម្ម ខេត្តបាត់ដំបង ត្រូវបាន ចាប់ឃុំខ្លួន លើករណី រំលោភ សេចក្តីទុកចិត្ត កឹបកេងលុយ លក់ជី ជំនួយ របស់ជប៉ុន ជាង ៨០០ លានរៀល ហើយក្នុងនោះ ជនជាប់ចោទ ឈ្មោះ សេង រតនៈ បានសរសេរ លិខិតមួយច្បាប់ ចេញពីពន្ធនាគារ រៀបរាប់ពីប្រាក់ ពុករលួយ ដែលត្រូវ បានបែងចែក ជូនលោក ជាម ចន្ទសោភ័ណ្ឌ ជាអតីត ប្រធានមន្ទីរកសិកម្ម និងលោក ឈឹម វេជ្ជរ៉ា ជាប្រធាន មន្ទីរ ដែលទើបឡើងថ្មី សុទ្ធតែទទួលបាន ចំណែក នៃប្រាក់លក់ជី ដែលជាជំនួយ របស់ជប៉ុនទាំងអស់ ។ ប៉ុន្តែមកដល់ម៉ោងនេះ មានតែមន្ត្រីតូច តាចម្នាក់ ប៉ុណ្ណោះ ដែលត្រូវ ជាប់ឃុំខ្លួន ក្នុងពន្ធនាគារ ហើយមិន ទាន់មានការ ស៊ើបអង្កេត ស្រាវជ្រាវករណី នេះឱ្យបាន ស៊ីជម្រៅឱ្យមាន តម្លាភាព នៅឡើយទេ គឺទាមទារ ឱ្យលោក អ៊ុក រ៉ាប៊ុន ពិនិត្យមើលបញ្ហានេះឡើងវិញផង ។
មន្ត្រីមួយចំនួនដែលស្និទ្ធនឹង រឿងអាស្រូវពុករលួយដ៏ធំ មួយនេះបានលើកឡើងថា លោក សេង រតនៈ ដែល ជាជនជាប់ចោទក្នុងរឿងកឹបកេងលុយលក់ជីគម្រោងជំនួយជប៉ុន ប្រមាណ ៨០០លានរៀល គ្រាន់តែជា មនុស្ស រងថ្មបាក់ និងបានសរសេរលិខិត ផ្ទាល់ដៃមួយច្បាប់ផ្ញើចេញពីពន្ធនាគារខេត្តបាត់ដំបង ដើម្បី រៀបរាប់ ឈ្មោះ មន្ត្រីពាក់ ព័ន្ធរឿងកឹបកេងលុយប្រមាណ ៨០០លានរៀលនេះ ទាមទារឱ្យតុលាការ ស៊ើប អង្កេត ឱ្យបានស៊ី ជម្រៅ ព្រោះលោក សេង រតនៈ មិនសុខចិត្តជាដាច់ ខាត នៅពេលដែល មន្ត្រីធំៗជា ថ្នាក់ដឹកនាំ របស់គាត់ ទម្លាក់ការទទួលខុសត្រូវឱ្យគាត់ ជាប់ពន្ធនាគារតែម្នាក់ឯងនោះ ។

យោងលិខិតផ្ទាល់ដៃរបស់លោក សេង រតនៈ បានបញ្ជាក់ថា ការលក់ជីគម្រោង 2KR2011 ប្រមាណ ៥០០ តោន សរុបជាទឹកប្រាក់បានចំនួន ១ពាន់លានរៀល ដែលក្នុងនោះ គាត់បានដាក់បញ្ចូល ក្នុងគណនី ក្រសួង កសិកម្ម ចំនួន ២០៥លានរៀល និង ៥០ម៉ឺនរៀល ហើយប្រាក់ដែលនៅសល់ជាង ៧៩៤លាន ត្រូវបានបែងចែកជូនលោក ជាម ចន្ទួសោភ័ណ្ឌ ជាអតីតប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ចំនួន ៤៦០ លាន រៀល ហើយក៏បានប្រគល់ជូនលោក ឈឹម វេជ្ជរ៉ា ចំនួន ៣០លានរៀលផ្សេងទៀត បន្ទាប់ពីលោក ជាម ចន្ទសោភ័ណ្ឌ ត្រូវបានផ្ទេរតំណែងទៅជាអភិបាល រងខេត្តបាត់ដំបង ។

តាមលិខិត របស់លោក សេង រតនៈ បានរៀបរាប់ទៀតថា ការប្រគល់ប្រាក់ឱ្យលោក ជាម ចន្ទសោភ័ណ្ឌ និង លោក ឈឹម វេជ្ជរ៉ា គឺជាមេកើយបានបញ្ជាឱ្យគាត់យកលុយទៅបង់ជូនមេ ហើយគាត់មិនដឹងថា អាចមាន រឿង បែបនេះកើតឡើងនោះទេ ។

ឯបញ្ហាកឹបកេងលុយ ជាគម្រោងជំនួយ របស់ជប៉ុន ក្នុងការលក់ជី បានដឹងឮ ដល់ក្រសួងកសិកម្ម ហើយក៏ មាន ការចាត់ក្រុមអធិការកិច្ច ឱ្យចុះមកស្រាវជ្រាវស៊ើបអង្កេត ហើយពេលនោះ គេចាប់ផ្តើមទម្លាក់ការ ទទួល ខុស ត្រូវទាំងអស់លើលោក សេង រតនៈ តែម្នាក់ឯងឱ្យជួបធ្វើការងារជាមួយក្រុម អធិការកិច្ច ហើយពេល នោះ ក៏មានការ ប្រគល់ប្រាក់ចំនួន ៨ លានរៀល ឱ្យទៅក្រុមអធិការកិច្ចរួមទាំងការចំណាយ ថ្លៃបាយទឹក រួម ទាំងប្រេងសាំងអស់មួយចំនួនធំទៀតផង ។

បើតាមលិខិតរបស់លោក សេង រតនៈ ក៏បានបង្ហើបឱ្យដឹងផងដែរថា ថ្នាក់លើបស់ខ្លួន បានបញ្ជាឱ្យចុះមើល មូលដ្ឋាន ហើយក៏យកប្រាក់មួយចំនួន ទៅចាយវាយអស់ប្រមាណ ៤ពាន់ដុល្លារអាមេរិក ហើយនៅសល់ ប៉ុន្មាន ទៀត ត្រូវបាន យកទៅលេងល្បែងចាញ់ខ្ទេចខ្ទីអស់ ទើបមកដល់ពេល ជួបរឿងស៊យធំ ជាប់ពន្ធនា គារ តែម្នាក់ឯង ដោយសារតែទទួល បានចំណែកតូចមួយ នៃលុយពុករលួ ពីការលក់ជីគម្រោង ជំនួយរបស់ជប៉ុននោះ ។ ហើយឯលុយធំ គឺត្រូវមេថ្មី និងមេចាស់ចែកគ្នាឆីយ៉ាងរំភើយទុកឱ្យខ្លួនរងថ្មបាក់ ។

ជុំវិញអត្ថន័យក្នុងលិខិតផ្ទាល់ដែរនោះលោក សេង រតនៈ ក៏បានបញ្ជាក់ផងដែរថា គាត់មិនចង់លាត ត្រដាង ពី ការពាក់ព័ន្ធ របស់ថ្នាក់លើចំពោះលុយពុករលួយនៃការលក់ជីគម្រោងជំនួយរបស់ជប៉ុននោះទេ ប៉ុន្តែគាត់ គ្មាន ជម្រើស ព្រោះកាលនោះនឹកស្មានថា លោក ជាម ចន្ទសោភ័ណ្ឌ និងលោក ឈឹម វេជ្ជរ៉ា អាចជួយខ្លួន បាន ថា និងយកប្រាក់ទៅដោះស្រាយ បញ្ហាទាំង នេះ រួចរាល់អស់ហើយ ប៉ុន្តែទីបំផុតទាំងលោក ជាម ចន្ទ សោភ័ណ្ឌ ដែលបានចំណែកចំនួន ៤៦០លាន រៀល និងលោក ឈឹម វេជ្ជរ៉ា ដែលទទួលបានលុយ ៣០ លាន រៀល បែរជាដោះដៃ យករួចខ្លួន ទុកឱ្យលោក សេង រតនៈ ទទួលខុសត្រូវតែម្នាក់ឯង ក៏កើតចេញជារឿងរ៉ាវ លាតត្រដាង បញ្ហាផ្ទៃក្នុង គួរឱ្យភ្ញាក់ផ្អើល ហើយរឿងសំខាន់ បំផុត នោះ លិខិតផ្ទាល់ដៃដែល ផ្ញើចេញពី ពន្ធ នាគារ របស់លោក សេង រតនៈ បានក្លាយជាកម្មវត្ថុដ៏សំខាន់មួយសម្រាប់ ស៊ើបអង្កេត ស្រាវជ្រាវរឿង ឱ្យបាន ស៊ីជម្រៅ ។ បន្ថែមទៀតថា ប្រាកដជាមានការពាក់ព័ន្ធយ៉ាងអាថ៌កំបាំងជុំវិញប្រធានថ្មី និងប្រធាន ចាស់ថា បានពាក់ព័ន្ធលក់ជីជំនួយរបស់ជប៉ុន ជួយដល់រដ្ឋាភិបាល និងកឹបកេងថវិកាជាតិជាង ៨០០ លាន រៀលនោះ ។ ដូច្នេះដើម្បីមុខមាត់របស់មន្ត្រីក្រសួង កសិកម្មថ្មី គេសង្ឃឹមស្ថាប័នអង្គភាព ប្រឆាំង អំពើ ពុក រលួយ និងប្រាកដជាសើរើពិនិត្យតាមដានជាថ្មីមិនខាន ។

កាលពីជំនាន់លោក ច័ន្ទ សារុន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រភពព័ត៌មានមួយចំនួនបាន ទម្លាយឱ្យដឹងថា ក្រសួងកសិកម្មបានកោះហៅលោក ជាម ចន្ទសោភ័ណ្ឌ ទៅសួរនាំ ពាក់ព័ន្ធនឹងរឿង អាស្រូវ​ពុក រលួយដ៏ធំមួយនេះ ប៉ុន្តែក្រោយមកក៏ស្ងាត់ឈឹងគួរឱ្យសង្ស័យបំផុត ៕

ដោយ ៖ ស្ទាំងស