សួយ ឈុនស្រេង ដៃស្តាំ ជួង ស៊ាងហាក់ កាង និងជាមេការ ឈ្មួញរកស៊ី បទល្មើស ព្រៃឈើ គង់ ក្រឹង

មេឈ្មួញរកស៊ីឈើល្មើស​ច្បាប់ល្បីល្បាញឈ្មោះ មួយរូបនៅ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៅតែធ្វើសកម្ម ភាពជារៀងរាល់ថ្ងៃ បាននឹងកំពុងតែលាក់មុខ ដោយឱ្យមន្ត្រីប៉ូលិសមួយរូប ដែលបានអះអាងថា ជាកូនចៅ​ជា​ដៃស្តាំ របស់លោកស្នងការ ជួង ស៊ាងហាក់ ប្រចាំខេត្តក្រចេះ ចេញមុខធ្វើជាអ្នកចែក​ចាយ​ប្រាក់សំណូក​ទៅឱ្យសមត្ថកិច្ច គ្រប់ផ្នែកជៀស វាងការចាប់បង្ក្រាប ដែលធ្វើឱ្យបាត់បង់ចំណូល​របស់រដ្ឋក្នុង មួយខែៗ រាប់​សិបសែនដុល្លារ ។
យោងសេចក្តីរាយការណ៍ ពីខេត្តក្រចេះ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មេឈ្មួញដ៏ល្បីល្បាញមួយរូប ឈ្មោះ គង់ ក្រឹង នេះបានកំពុងតែធ្វើចរាចរដឹកឈើគ្រញូង ឈើប្រណីតដូចជា ធ្នង់, បេង នាងនួន ចេញពី​ខេត្តស្ទឹង ត្រែង តាម ច្រកវ៉ាលី ចូលមកក្នុងភូមិវ៉េវ មកស្តុកទុកក្មង្នុចំការស្វាយចន្ទី ស្ថិតក្នុងឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ហើយនិងបន្ត ដឹកតាមរថយន្តកាមរីគូថហើម រថយន្តឡង់គ្រីស័រ និងតាមរទេះគោ ទៅលក់នៅ ព្រំដែន យួនយ៉ាង មមាញឹក។

តាមសកម្មភាពរបស់មេឈ្មួញល្មើសច្បាប់ គង់ ក្រឹង មានគ្រប់រូបបភាពនេះពុំត្រូវបានសមត្ថកិច្ចពាក់ព័ន្ធធ្វើ ការបង្ក្រាបនោះទេ ដោយរាប់ទាំងមន្ត្រីរដ្ឋបាលព្រៃឈើពីថ្នាក់ផ្នែកសង្កាត់-ខណ្ឌទំនង ជាទទួលបានសំណូក​ពីមេ​ឈ្មួញ នេះទើបមិនមានសកម្មភាពបង្ក្រាប និងទប់ស្កាត់ចាប់ឈើរបស់មេឈ្មួញឈ្មោះ គង់ ក្រឹង នេះម្តង​ណាឡើយ ។

ប្រការដែលមិនបង្ក្រាបនេះ ព្រោះមេឈ្មួញ គង់ ក្រឹង នេះបានចំណាយប្រាក់សំណូកបិទមាត់អស់ លោកមេ ព្រៃ នឹងទូរស័ព្ទរាយការណ៍មុនពេលឈើចេញពីគោលដៅរហូតទៅដល់កន្លែងស្តុកទុកនៅក្នុងចំការ ស្វាយ​ចន្ទី ក្នុងឃុំ ២ធ្នូ ហើយដែលករណីរកស៊ីលោតឆ័ត្រកាប់ដាវបទល្មើសព្រៃឈើបែបនេះ គឺ គង់ ក្រឹង ជំនាញដុះ​ស្លែត្រូវរ៉ូវជាមួយ សមត្ថកិច្ចពាក់ព័ន្ធយូឆ្នាំមកហើយ និងក្រុមឈ្មួញមួយចំនួនសុទ្ធតែត្រូវបានបង្ក្រាប ប៉ុន្តែនូវ តែ គង់ ក្រឹង ម្នាក់គត់ ដែលមិនឃើញក្រុមរដ្ឋបាលព្រៃឈើ និងជំនាញពាក់ព័ន្ធក្នុងស្រុកស្នួល ខេត្តក្រចេះ ចុះបង្ក្រាបការរកស៊ីឈើ ខុសច្បាប់របស់ គង់ ក្រឹង សោះ ។

ប្រភពដដែលបានឱ្យដឹងទៀតថា មេឈ្មួញ គង់ ក្រឹង បានជួលប៉ូលិសមួយរូបដែលអះអាងថា ជាកូនចៅ លោក ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តក្រចេះ ជាអ្នកចេញមុខចែកចាយលុយឱ្យសមត្ថកិច្ចទាំងពីរ ខេត្ត គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះជាថ្នូរទៅនឹងការមិនបង្ក្រាប ។

ប៉ូលិសមួយរូបនោះត្រូវបានគេស្គាល់ច្បាស់ថា សួយ ឈុនស្រេង មានអត្តលេខ ១៦៥៨១ ជាមន្ត្រី ប៉ូលិសវរៈ​ការពារ​ព្រំដែនគោក ៦១៩ ដែលឈរជើងប្រចាំការនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងជា​ដៃស្តាំដ៏ជិតដិតបំផុតរបស់លោក ជួង ស៊ាងហាក់ ហើយត្រូវបានមេឈ្មួញឈ្មោះ គង់ ក្រឹង តែងតាំងជាមេការ កាងឱ្យមុខរបរល្មើសច្បាប់ដែលកំពុងតែធ្វើសកម្មភាពរៀងរាល់ថ្ងៃ ហើយឯក្រុមសមត្ថកិច្ច១ចំនួន​ទៀតតាម​ដងផ្លូវ សុទ្ធតែឱនក្បាលទៅសុំរស់ដាក់ខែពី គង់ ក្រឹង ទាំងអស់ ។

ទាក់ទិនទៅនឹងមេការឈ្មោះ សួយ ឈុនស្រេង ប៉ូលិសវរៈការពារព្រំដែន គោក ៦១៩ ជាមេការកាងឱ្យ គង់ ក្រឹង មេឈ្មួញត្រូវបានប្រភពអះអាងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា ជាមេរត់ការចែកចាយ​ប្រាក់បិទ​មាត់ ទៅឱ្យសមត្ថកិច្ចនានា ដែលពាក់ព័ន្ធ ។

បើតាមការបកស្រាយរបស់ប្រភពបានឱ្យដឹងទៀតថា គឺកន្លងមកឈ្មោះ សួយ ឈុនស្រេង អះអាងថា ខ្លួន​ត្រូវ បានលោក ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តក្រចេះជាអ្នកចាត់តាំងឱ្យទៅឈរជើងនៅទីតាំង នោះ ដោយសារតែមានសំណូមពរពីមេឈ្មួញរកស៊ីល្មើសច្បាប់ឈ្មោះ គង់ ក្រឹង បានស្នើសុំឱ្យទៅធ្វើជាមេការ ទើប​បានជាត្រូវឈរជើងធ្វើជា អ្នកចែកចាយប្រាក់សំណូកឱ្យសមត្ថកិច្ចពាក់ព័ន្ធបទល្មើសព្រៃឈើ និង​អាជ្ញាធរ​ដែនដីពីក្រោមរហូតទៅដល់លើទាំង ពីរខេត្តនេះរហូតមក ។

ផ្ទុយទៅវិញពាក់ព័ន្ធ នឹងបញ្ហាបទល្មើសព្រៃឈើដឹកយ៉ាងកក្រើកខេត្តក្រចេះ របស់ឈ្មួញ គឹង ក្រឹង បំពាន​ច្បាប់ និងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះគេពុំដឹងថា តើមានពាក់ព័ន្ធជាមួយ និង​លោក ជួង ស៊ាងហាក់ ឬអត់ហើយបញ្ហានេះ​មិនគួរបើ​អគ្គស្នងការនគរបាលជាតិ​មើលរំលង​ពីសកម្មភាព​ប៉ូលិស​ស៊ីប្រាក់ខែ រដ្ឋទៅកាងការងារឱ្យឈ្មួញបទល្មើសព្រៃឈើដូចឈ្មោះ សួយ ឈុនស្រេង នោះទេ…! ៕

ដោយ ៖ ស្ទាំងខ្មៅ