បែកធ្លាយ​ធុំក្លិន​ស្អុយពី​គយជ្រៃ​ធំយ៉ាង​អសោច​ទៀត​ហើយ

ថ្មីៗនេះមានករណី​បែកធ្លាយ​ឮមន្ត្រី​គយ និងអ្នក​រត់ការ​និយាយ​គ្នាថា មេគយ​ច្រកទ្វារ​ជ្រៃធំ ខេត្ត​កណ្តាល កំពុង​កឹបកេង លុយរដ្ឋ​ដាក់ហោប៉ៅ​យ៉ាង​សម្បើមដៃ​ខ្លាំងណាស់ ។

ករណីបែកធ្លាយ​គេ​និយាយ​ថា លោក មួង ដារ៉ា មេគយ​ច្រកទ្វារ​ជ្រៃធំ បាននិង​កំពុង​កឹបកេង​លុយ​រដ្ឋដាក់​ហោប៉ៅ​ក្រោម រូបភាព​ក្រូមេ​ឯកសារ​ពីការបង់ពន្ធ​ច្រើនមក​តិច​ពីទំនិញ​​មាន​​តម្លៃមក​​ជា​ទំនិញ​ថោក ហើយ​ទំនិញខ្លះ ទៀត មិន​បាច់បង់ ចូលរដ្ឋទេ គឺបង់លុយ​ចូលហោ​ប៉ៅគាត់ គឺចប់ ។

គេនិយាយទៀតថា ទំនិញត្រូវបង់ពន្ធចូលរដ្ឋគ្រប់សារពើ ទាំងអស់ ត្រូវបាត់បង់ចំណូលប្រមាណ ៧០% ។

ឯលុយ ៣០% ដែលបង់ចូលរដ្ឋគឹបានមកពីឈ្មួញតូចតាច និងមិនស្គាល់ចិត្តថ្លើមគ្នាប៉ុណ្ណោះ  ហើយឯឈ្មួញធំៗ មាន អំណាច គឺនិយាយពីភាគរយបង់ចូលហ៊ុនឱ្យចូលហោប៉ៅឯកជនវិញ ។

ដូចជាករណីការបន្ទាបពន្ធការឃុបឃីតជាមួយឈ្មួញធំ គឺជារឿងមួយ សម្រាប់ចចារដាក់ហោប៉ៅដែលគយ នូវខេត្ត-ក្រុង អនុវត្តបែបនេះស្រួលធ្វើអ្នកមាន និងស្រង់ដើមពីការតូដណ្តើមតំណែងអស់លុយ តែរឿងមួយទៀត គឺ មួង ដារ៉ា នេះ ឱ្យគេនាំមាន់ទាជ្រូក ដែលខូចគុណភាពចូលពិសេសគឺកូនត្រីឆ្តោ និងក្បាលត្រីឆ្តោប្រឡាក់នាំចូលខុស ច្បាប់តែម្តង ។

បើនិយាយពីការនាំចូលទាំងនោះ គឺមិនបានយកចំណូលចូលរដ្ឋទេ គឺយកដាក់ហោប៉ៅផ្ទាល់ខ្លួន រួចនិយាយប្រាប់ កូន ចៅថា “អញយកទុកគ្រាន់ចាយ វាយពេលឃោសនាបោះឆ្នោត” ទុកជូនសែនមេគយធំ ។/
ដោយ ៖ ជ្រៃធំ

muang_dara_w02