មេនគរ​បាល​ទិញតំ​ណែង ទូច យុទ្ធា កំពុង​ប្រើប្រាស់​តួនាទី​ផ្ទុយ​ពីបទ​បញ្ជាអគ្គ​ស្នងកា​រ​នគរបាល​ជាតិ

លោក ទូច យុទ្ធា ប្រធាន​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា នៃនាយក​​ដ្ឋាន​នគរ​បាល​​ប្រឆាំង​បទល្មើស​​សេដ្ឋកិច្ច ក្រសួង​​មហា​ផ្ទៃ​​ដែលត្រូវ​​បាន​អគ្គស្នង​ការ​​ចាត់តាំង​ធ្វើជា​​ក្រុម​ដឹកនាំ​កម្លាំង​​ចុះស្រាវ​ជ្រាវ​បង្ការ​ទប់ស្កាត់ និងបង្ក្រាប រាល់​បទល្មើស សេដ្ឋ​កិច្ច​ទាំង​​ឡាយដែល​កើតមាន​​ឡើងនៅ​ក្នុង​ទឹកដី​ខេត្ត​​កំពង់ឆ្នាំង និង​ខេត្ត​​ពោធិ៍​សាត់នោះ ។ ពេល នេះ​កំពុង​តែបែក​​ធ្លាយ​រឿង​អាស្រូវថា ទិញ​តំណែង​ទិសពោធិ៍សាត់ និង​កំពង់ឆ្នាំង ដើម្បី​ប្រព្រឹត្ត​អំពើពុក​រលួយ ។

អ្វីដែលមជ្ឈដ្ឋានប្រជាពលរដ្ឋក៏ដូចជា ឈ្មួញរកស៊ីទាំងតូចទាំងធំ នៅក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់កត់ សម្គាល់​ឃើញ​នោះ គឺថា លោក ទូច យុទ្ធា ក្រោយពីទទួលបានការចាត់តាំងកាលណាមានបានប្រើប្រាស់តួនាទីរបស់ ខ្លួន​តាម​រយៈអំណាចលិខិតបេសកកម្មនោះទេ បែរជាបញ្ជាឱ្យកូនចៅ និងដាក់ពង្រាយកម្លាំងរបស់ខ្លួនឈរជើងនៅ តាមចំណុច​គោលដៅសំខាន់ៗជាច្រើនកន្លែង ជាលក្ខណៈកុងត្រូលជជុះ ដើម្បីចាំប្រមួលលុយ​ពីរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់​យ៉ាងសកម្មបំផុត ក្រោមរូបភាពធ្វើការត្រួតពិនិត្យមិនខ្វល់ពីការរិះគន់ដែលជាការផ្ទុយទៅនឹងបទបញ្ជាអគ្គ ពិសេស​គឺ​ប្រឆាំងទៅនឹង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនាពេលកន្លងមក ដែលហាមមិនឱ្យមាន ការដាក់កុង​ត្រូលជជុះ ។

បើតាមសេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់បានឱ្យដឹងថា ក្រុមនគរបាលសេដ្ឋកិច្ចក្រសួង ក្រោម​ឱវាទ លោក ទូច យុទ្ធា តែងតែដើរធ្វើការអុកឡុកនៅតាមទីតាំងសិប្បកម្មកែច្នៃឈើ ដេប៉ូលក់ឈើនិងកន្លែង ឱសថ​ស្ថាន​​នានា គ្រប់ទីកន្លែងដើម្បីគាបសង្កត់ដល់ក្រុមអាជីវករ ហើយនិងឈ្មួញរកស៊ីឱ្យបង់លុយតាមទំនើងចិត្តមិន ដឹងថា តើក្រុមមន្ត្រីនគរបាលរបស់លោក ទូច យុទ្ធា ទទួលបានគោលការណ៍ពីថ្នាក់ណានោះទេ បានជាថ្លើមធំបែប នេះ ។

យោងសេចក្តីរាយការណ៍ខាងលើបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់យ៉ាងហោចណាស់ក៏ មាន​ទី​តាំងកែច្នៃឈើខុសច្បាប់ប្រមាណជាង ១០០កន្លែងដែរ ហើយនិងកម្លាំងនគរបាលសេដ្ឋកិច្ចរបស់លោក ទូច យុទ្ធា តែងបង្ខំឱ្យមានការបង់លុយជាប្រចាំមួយកន្លែងមិនតិចជាង ២០០ដុល្លារ ទៅ ៥០០ដុល្លារឡើយ ធ្វើប្រមូលយក​លុយ​បទល្មើសទាំងនោះទៅឱ្យ ទូច យុទ្ធា ។ ហើយមិនតែប៉ុណ្ណោះ សូម្បីតែរ៉ឺម៉កដឹកកូនឈើដឹកធ្យូង ឬដឹកឈើអារចេញ​ពីកន្លែងសិប្បកម្មយកទៅឱ្យប្រជាពលរដ្ឋ ដែលទិញយកទៅធ្វើ ផ្ទះសោះ ក៏ត្រូវក្រុមមន្ត្រីនគរបាលសេដ្ឋកិច្ចរបស់លោក ទូច យុទ្ធា កោសរូសឱ្យបង់លុយគ្មានការលើកលែងដែរ ។

ជាក់ស្តែងនៅចំណុចមុខរោងចក្រកាត់ដេរមួយកន្លែងខាងលិចផ្សារកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណជា ៤០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ ៥ គេតែងសង្កេតឃើញកម្លាំងរបស់ លោក ទូច យុទ្ធា ចង​អង្រឹងដាក់ប៉ុស្តិ៍នៅក្រោមដើមត្រខុបថែមទាំងមានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌សំបកឪឡឹកផលិតឆ្នាំ ១៩៩៦ ចង​រង់ចាំប្រដេញរថយន្តដឹកទំនិញ ឬដឹកឈើឆ្លងកាត់ដែលមិនព្រមចូលបង់ លុយុថែមទៀតផង ។

លុះនៅពេលយប់ឡើងក្រុមកម្លាំងរបស់លោក ទូច យុទ្ធា បានរើមកដាក់ប៉ុស្តិ៍នៅម្តុំលក់ពង មាន់អាំង មុខផ្ទះអ្នកស្រុក​ដែល​មានចំងាយជាង ១៥០ម៉ែត្រ ពីផ្សារកំពង់ត្រឡាចប៉ុណ្ណោះ ដើម្បីរង់ចាំកាក់រថយន្ត ដឹកទំនិញគ្រប់ប្រភេត ហើយ​និងរថយន្តដឹកឈើខុសច្បាប់ដែលដឹកជញ្ជូនឆ្លងកាត់នៅពេលយប់ៗឱ្យចូលបង់លុយ ជារបៀបកុងត្រូលជជុះ ក្រោម លេស រូបភាពធ្វើការត្រួតពិនិត្យតាមរបៀបពុករលួយ ហើយបើសិនជាក្រុមឈ្មួញណា ម្នាក់មិនព្រមធ្វើការបង់លុយ តាមការទាមទារទេនោះ និងត្រូវកម្លាំងរបស់លោក ទូច យុទ្ធា កាក់ចាប់បញ្ជូលទៅ ស្នងការខេត្ត និងកសាងសំណុំ រឿង ទៅតុលាការចាត់ការតាមច្បាប់ជាមិនខានឡើយ ។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ និងរិះគន់ខាងលើនេះ លោក ទូច យុទ្ធា មិនអាចទាក់ទងសុំការបំភ្លឺបាន ដោយទូរស័ព្ទ របស់លោកខលចូលតែគ្មានអ្នកលើក ។

តែទោះជាយ៉ាងណាក៏ដោយមជ្ឈដ្ឋានប្រជាពលរដ្ឋក៏ដូចជា ឈ្មួញរកស៊ីទាំងតូចទាំងធំក្នុងខេត្តកំពង់ឆ្នាំង និងខេត្ត ពោធិ៍សាត់ សំណូមពរទៅដល់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរតែត្រូតពិនិត្យពីសកម្ម ភាព ការងាររបស់លោក ទូច យុទ្ធា និងមន្ត្រីក្រោមបង្គាប់របស់ គាត់ផង កំពុងតែប្រើប្រាស់អំណាច និងយកលិខិត បេសកកម្មរបស់អគ្គស្នងការទៅធ្វើជាស្បែកសម្រាប់បើកលុយពី ឈ្មួញរកស៊ីទាំងស្របច្បាប់ និងមិនស្របច្បាប់ ផ្ទុយពី បទ បញ្ជារបស់អគ្គស្នងការ ថែមទាំងបានប្រឆាំងទៅនឹងអនុ សាសន៍របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិន ឱ្យមានការដាក់កុងត្រូលជជុះនៅតាមដងផ្លូវ ហើយដែលបញ្ហានេះមិនគួរលោកនាយឧត្តមសេនីយ៍ នេត សាវឿន មើល រំលងពីសកម្មភាពរបស់ប៉ូលិស ទទួលដែន ទូច យុទ្ធា នោះទេ  ។/ ដោយ ៖ ស្ទាំងស

2013_11_28_006